គយគន់សម្រស់វៀតណាមតាមរយៈវីដេអូឃ្លីបផ្សព្វផ្សាយទេសចរណ៍ផ្លូវដែក

(VOVWORLD) - ថ្ងៃទី ៩ កក្កដា រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៤ នៃការបង្កើតផ្នែកទេសចរណ៍វៀតណាម (១៩៦០ - ២០២៤) មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម) បានបង្ហាញមុខវីដេអូឃ្លីបផ្សព្វផ្សាយទេសចរណ៍ផ្លូវដែក។ 
គយគន់សម្រស់វៀតណាមតាមរយៈវីដេអូឃ្លីបផ្សព្វផ្សាយទេសចរណ៍ផ្លូវដែក - ảnh 1ផ្នែកមួយនៅលើផ្លូវរថភ្លើងពីខាងជើង-ខាងត្បូង (រូបថត៖ TTXVN)

វីដេអូឃ្លីបជាផលិតផលរបស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយ “វៀតណាម៖ ទៅដើម្បីក្តីស្រឡាញ់” របស់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍។ ក្នុងរយៈពេល ៣ នាទី និង ៣០វិនាទី វីដេអូឃ្លីបគួរឱ្យចាប់អារម្មណ៍តាមរយៈការថតធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាមនៅលើផ្លូវដែកពីភាគខាងជើងទៅភាគខាងត្បូង ដែលតភ្ជាប់ទីក្រុងធំៗ និងតំបន់ទេសចរណ៍ល្បីៗរបស់ប្រទេសវៀតណាម។

បទពិសោធន៍ធ្វើដំណើរតាមរថភ្លើង ភ្ញៀវទេសចរនឹងអាចគយគន់ដោយផ្ទាល់នូវភាពអស្ចារ្យនៃធម្មជាតិ វប្បធម៌ ប្រទេស និងប្រជាជនវៀតណាម។ មិនត្រឹមតែអ្នកអាចរីករាយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យប៉ុណ្ណោះទេ ដំណើរទេសចរណ៍ក៏នាំមកនូវបទពិសោធន៍ដ៏អស្ចារ្យអំពីបេតិកភណ្ឌ វប្បធម៌ និងម្ហូបវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ