គុយបានិងអាមេរិកបញ្ចប់ការសន្ទនាស្តីអំពីសិទ្ធិមនុស្ស


គុយបានិងអាមេរិកបញ្ចប់ការសន្ទនាស្តីអំពីសិទ្ធិមនុស្ស  - ảnh 1
គុយបានិងអាមេរិកបញ្ចប់ការសន្ទនាស្តីអំពីសិទ្ធិមនុស្ស (Image: VNA)

(VOVworld) – តាមសេចក្តីប្រកាសនៃក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ ការចរចារស្តីពីសិទ្ធិមនុស្សរវាងប្រទេសនេះនិងអាមេរិកបានបញ្ចប់នៅរដ្ឋធានី
វ៉ាស៊ីនតោន។ លោក Pedro Luis Pedroso ប្រធានក្រុមចរចារគុយបា នាថ្ងៃទី ១
មេសា បានឲ្យដឹងថា៖ នេះគឺជាព្រឹត្តិការណ៍លេចធ្លោក្នុងប្រវត្តិសាស្ត្រទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំង ២ ដែលបានសឲ្យឃើញថា៖ គុយបានិងអាមេរិកអាច បង្កើតទំនាក់ទំនងប្រកបដោយអារិយ្យធម៌ ចាប់ផ្តើមពីការទទួលស្គាល់និងគោរព ភាពខុសគ្នាទៅវិញទៅមក។ លោក Pedroso បានឲ្យដឹងថា៖ La Habana បាន សម្តែងការព្រួយបារម្ភចំពោះស្ថានភាពរើងអើងប្រកាន់ជាតិសាសន៍នៅអាមេរិក
បណ្ដា សកម្មភាពទារុណកម្មនៅពន្ធនាគារ Guantanamo ជាដើម។ រីឯខ្លួនវិញ
វ៉ាស៊ីនតោនបានស្នើរឲ្យ La Habana កែសម្រួលលក្ខខ័ណ្ឌខាងសិទ្ធិមនុស្សនៅ គុយបាហើយសម្តែងការព្រួយបារម្ភអំពីការចាប់ខ្លួនអ្នកខ្វែងគំនិតអ្នកធ្វើ សកម្មភាពនយោបាយនិងការប្រព្រឹត្តិចំពោះអ្នកទោសនយោបាយ។ អ្នកវិភាគ មួយចំនួនមិនភ្ញាក់ផ្អើលចំពោះការដែលភាគីទាំង ២ មិនផ្លាស់ប្តូរទស្សនៈរបស់
ខ្លួន នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ