គុយបាបានរៀបចំយ៉ាងមហោឡារឹតពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) -  នាថ្ងៃទី ៥ ខែកុម្ភៈ បក្សនិងរដ្ឋគុយបា បានរៀបចំពិធីរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ /  ៣ កុម្ភៈ ២០២០) ។ ប្រធានគណៈកម្មាធិការឃោសនាមហាជនមជ្ឈិមនិងជាប្រធានសមាគមមិត្តភាពវៀតណាម - គុយបា លោកស្រី Truong Thi Mai បានអញ្ជើញ ចូលរួមក្នុងពិធីនេះ។
គុយបាបានរៀបចំយ៉ាងមហោឡារឹតពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1 ប្រធានគណៈកម្មាធិការឃោសនាមហាជនមជ្ឈិមនិងជាប្រធានសមាគមមិត្តភាពវៀតណាម - គុយបា លោកស្រី Truong Thi Mai បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ លោកស្រី Truong Thi Mai  បានអះអាងថាបក្សកុម្មុយនិស្តវៀតណាមត្រូវបានប្រសូត្រឡើង គឺជារបត់ដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្របដិវត្តន៍របស់វៀតណាម ហើយគូសសញ្ញាដ៏ត្រចេះត្រចង់លើគោលមាគ៌ានៃការអភិវឌ្ឍប្រទេសជាតិផងដែរ។ ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាមតែងតែប្រកាន់ខ្ជាប់ដោយឥតងាករេនូវគោលជំហររបស់ខ្លួន និងដឹកនាំបដិវត្តន៍ជំនះពុះពាររាល់ការលំបាក និងឧបសគ្គទាំងឡាយ ក៏ដូចជាទទួលបានជ័យជំនះមួយទៅជ័យជំនះមួយទៀតផងដែរ។ លោកស្រី Truong Thi Mai  បានសង្កត់ធ្ងន់ថាបក្សរដ្ឋនិងប្រជាជនវៀតណាមនឹងប្រកៀកស្មាគ្នាជាមួយបក្សកុម្មុយនិស្តគុយបាជានិច្ច ដើម្បីរួមគ្នាបំពេញរាល់ភារកិច្ច ដែលប្រវត្តិសាស្រ្តនិងប្រជាជននៃប្រទេសទាំងពីរបានប្រគល់ជូនផងដែរ។

 រីឯខ្លួនវិញ លោក Olga Lidia Tapia Iglesias ប្រធានគណៈកម្មការអប់រំ វិទ្យាសាស្ត្រនិងកីឡានៃបក្សកុម្មុយនិស្តគុយបា បានគូសបញ្ជាក់ពីចំណងសាមគ្គីភាពពិសេសរវាងបក្សពីរ រដ្ឋទាំងពីរ និងប្រទេសទាំងពីរ ហើយលោកក៏បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតឈប់ឈររបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុនៃបដិវត្តន៍ដ៏សុច្ចរិតរបស់គុយបា ជាពិសេសក្នុងការតស៊ូប្រយុទ្ធនឹងការហ៊ុំព័ទ្ធលើសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលមិនសមហេតុ សមផលសម្រាប់គុយបា ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ