គុយបាពេញចិត្តចំពោះសេចក្ដីសំរេចរបស់សហភាពអឺរ៉ុប

គុយបាពេញចិត្តចំពោះសេចក្ដីសំរេចរបស់សហភាពអឺរ៉ុប - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសគុយបាលោក Abelardo Moreno (រូបថត៖Granma)

(VOVworld) - នាថ្ងៃទី៦ ធ្នូ អនុរដ្ឋមន្រ្តីការបរទេសគុយបាលោក Abelardo
Moreno បានចេញសេចក្ដីថ្លែងការណ៍ដោយអះអាងថា ប្រទេសនេះពេញចិត្តចំពោះ
សេចក្ដីសំរេចដែលត្រូវបាននាំចេញនាថ្ងៃដដែលរបស់សហភាពអឺរ៉ុប (EU) និង
ប្រទេសសមាជិកនៃអង្គការនេះស្ដីអំពីការអនុម័តលើកិច្ចព្រមព្រៀងសន្ទនា
នយោបាយនិងសហប្រតិបតិ្តការរវាងព្រុចស៊ែលនិង La Habana។ចំពោះគុយបា ការ
លុបចោលយ៉ាងពេញលេញនូវគោលនយោបាយដោយឯកតោភាគីនិងស្លាកស្នាម
នៃអតីតកាលនេះ ដែលដើរផ្ទុយទៅនឹងមូលដ្ឋានសមភាពនិងគោរពដែល La
Habana និងព្រុចស៊ែលកសាងទំនាក់ទំនងរបស់ខ្លួនកាលពីឆ្នាំ២០០៨មក គឺជាកត្តា
ដ៏សែនសំខាន់។លោក Moreno ក៏បានអះអាងថា សេចក្ដីសំរេចនាពេល កន្លងទៅ
របស់ EU បានបង្កលក្ខណៈងាយស្រួលសំរាប់ការចុះហត្ថលេខាជាផ្លូវ ការលើកិច្ច
ព្រមព្រៀងពោលខាងលើ តាមនោះ​នាំមកនូវក្របខ័ណ្ឌគតិយុត្តដ៏ សមភាព គោរព
គ្នានិងមានផលប្រយោជន៍រួមលើកដំបូងសំរាប់ទំនាក់ទំនង ទ្វេភាគី ជួយជំរុញកិច្ច
សន្ទនាខាងនយោបាយ សហប្រតិបត្តិការ ហើយបង្កភាព ងាយស្រួលសំរាប់ការ
ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ