គុយបាអំពាវនាវឲ្យអាមេរិកឆ្លៀតយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគី

(VOVWORLD) -ប្រធានក្រុមប្រឹក្សា រដ្ឋគុយបាលោក Miguel Diaz-Canel បានបញ្ជាក់ថាការថយចុះក្នុងទំនាក់ទំនងរវាងគុយបា និងអាមេរិក គឺផ្ដើមចេញពីផលប្រយោជន៍ខាងនយោបាយរបស់ក្រុមមនុស្សភាគតិច ប៉ុនប៉ងរាំងស្កាត់ការបង្កើតទំនាក់ទំនងទ្វេភាគីឡើងវិញ។
គុយបាអំពាវនាវឲ្យអាមេរិកឆ្លៀតយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគី - ảnh 1ប្រធានក្រុមប្រឹក្សា រដ្ឋគុយបាលោក Miguel Diaz-Canel 

នាថ្ងៃទី ២៧ ខែកញ្ញា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងក្រុមប្រឹក្សារដ្ឋគុយបាលោក Miguel Diaz-Canel ដែលកំពុងចូលរួមសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ នៅទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក បានជួបសំណេះសំណាលជាមួយបណ្ដាសហគ្រាសផ្នែកកសិកម្មអាមេរិក ក្នុងនោះថ្នាក់ដឹកនាំគុយបារូបនេះបានវាយតម្លៃខ្ពស់ចំពោះ សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនេះ។ នៅក្នុងជំនួបនេះ លោក Diaz Canel បានឲ្យដឹងថា កសិកម្មគឺជាផ្នែកមួយដែលគុយបាមិនសូវមានឱកាស ដើម្បីផ្លាស់ប្ដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិក ទោះបីជាគុយបាធ្លាប់នាំចូលកសិផលពីអាមេរិកក្នុងតម្លៃ 1,1ពាន់លានដូល្លារអាមេរិកក្នុងរយៈពេល ១ ឆ្នាំក៏ដោយ។ ប្រធានក្រុមប្រឹក្សា រដ្ឋគុយបាលោក Miguel Diaz-Canel បានបញ្ជាក់ថាការថយចុះក្នុងទំនាក់ទំនងរវាងគុយបា និងអាមេរិក គឺផ្ដើមចេញពីផលប្រយោជន៍ខាងនយោបាយរបស់ក្រុមមនុស្សភាគតិច ប៉ុនប៉ងរាំងស្កាត់ការបង្កើតទំនាក់ទំនងទ្វេភាគីឡើងវិញ។ ដូច្នេះ ថ្នាក់ដឹកនាំគុយបាទៅកាន់អាមេរិក ដោយនាំយកតាមការសន្ទនា ដោយឈរលើមូលដ្ឋានគោរព ដែលគ្នាមលក្ខខ័ណ្ឌឡើយ។ ប្រធានក្រុមប្រឹក្សា រដ្ឋគុយបាលោក Miguel Diaz-Canel ក៏បានស្នើឲ្យតំណាងផ្នែកកសិកម្មអាមេរិកទៅកាន់គុយបា ដើម្បីសន្ទនា ផ្លាស់ប្ដូរ និងស្វែងយល់អំពីទីផ្សារនៃប្រទេសនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ