គំរោងការណ៍ “ផ្សព្វផ្សាយបណ្ដាបេតិកភំណ្ឌ ពិភពលោកតំបន់ភាគកណ្ដាល”

នាថ្ងៃទី ៨ ឧសភា នៅទីក្រុង Hoi An (ខេត្ត Quang Nam) ភាគកណ្ដាលវៀតណាម
គំរោងការណ៍ “ផ្សព្វផ្សាយបណ្ដាបេតិកភំណ្ឌ ពិភពលោកតំបន់ភាគកណ្ដាល” ត្រូវបាន
អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ របស់អង្គការសហប្រជាជាតិ  (UNESCO) គួបផ្សំ
ជាមួយ គណៈកម្មាធិការ ប្រជាជនខេត្ត  Quang Nam ប្រកាស់ចាប់ផ្តើម។ គោលដៅ
របស់គំរោងការនេះ គឺ បង្កើនចរិតលក្ខណៈតភ្ជាប់ រវាងទីកន្លែងបេតិកភ័ណ្ឌពិភព
លោកចំនួន ៣ គឺ  Hue – Hoi An និង My Son ក្នុងការផ្សព្វផ្សាយ។ ក្នុងឆ្នាំ ២០១២ គំតោងការណ៍នឹងប្រមូលផ្តុំទៅលើបេតិកភំណ្ឌពិភពលោក Hoi An ជាមួយបណ្ដា សកម្មភាពជាក់ស្តែង ដូចជា៖ កែលំអបណ្ដាទីកន្លែងលក់សំបុត្រឲ្យក្លាយទៅជា មជ្ឍមណ្ឌលព័ត៌មានសំរាប់ភ្ញៀវទេសចរណ៍ បំពេញបន្ថែមប្រព័ន្ធផ្លាកណែនាំ នៅបណ្ដាទីកន្លែងកេរ្តឺដំណែល ។ល។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ