គ្រោះថ្នាក់ធ្លាក់យន្តហោះនៅប្រទេសឥណ្ឌូណេស៊ី៖ រកឃើញនូវឧបករណ៍ ចុះចត​នៃ​យន្តហោះដែលបានធ្លាក់

(VOVWORLD) -ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូណេស៊ីក៏បានបញ្ជាក់ពីព័ត៌មានខាងលើផងដែរ។
គ្រោះថ្នាក់ធ្លាក់យន្តហោះនៅប្រទេសឥណ្ឌូណេស៊ី៖ រកឃើញនូវឧបករណ៍ ចុះចត​នៃ​យន្តហោះដែលបានធ្លាក់ - ảnh 1 រកឃើញនូវឧបករណ៍ ចុះចតនៃយន្តហោះដែលបានធ្លាក់ (TTXVN)

នាថ្ងៃទី ១ ខែវិច្ឆិកា មជ្ឈដ្ឋានមន្ត្រីឥណ្ឌូនេស៊ីបានឲ្យដឹងថាក្រុមអ្នកជ្រមុជទឹកបានរកឃើញនូវផ្នែកមួយនៃ ឧបករណ៍ ចុះចតនៃយន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលត្រូវបានធ្លាក់ចូលក្នុងសមុទ្រកាលពីថ្ងៃទី ២៩ ខែតុលា ដែលធ្វើឲ្យមនុស្សចំនួន១៨៩ នាក់ត្រូវបានស្លាប់។ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូណេស៊ីក៏បានបញ្ជាក់ពីព័ត៌មានខាងលើផងដែរ។

មុននេះ នាថ្ងៃដដែលឥណ្ឌូនេស៊ីក៏បានជូនដំណឹងថាបានរកឃើញប្រអប់ខ្មៅ ដែលបានរក្សាទុកនូវទិន្នន័យនៃជើងហោះហើរនេះហើយ ឧបករណ៍នេះត្រូវបានប្រគល់ឲ្យ គណៈកម្មាការសុវត្ថិភាពចរាចរណ៍ឥណ្ឌូណេស៊ី (KNKT) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ