គ្រោះទឹកជំនន់កើតឡើងនៅតំបន់ជាច្រើននៅកម្ពុជា
(VOVWORLD) -គ្រោះទឹកជំនន់ធំបំផុតក្នុងឆ្នាំ២០១៨កំពុងកើតមានឡើង ហើយបណ្ដាលឱ្យមានការខូចខាតយ៉ាងធំធេងនៅកម្ពុជា។ នាថ្ងៃទី ៣ កញ្ញាគ្រោះទឹកជំនន់ដ៏ធំមួយបានផ្ដូលរលំស្ពានបេតុងមួយឆ្លងទន្លេសេកុង ខេត្តស្ទឹងត្រែងភាគខាងជើងប្រទេសកម្ពុជា។
គ្រោះទឹកជំនន់ដ៏ធំមួយបានផ្ដូលរលំស្ពានបេតុងមួយឆ្លងទន្លេសេកុង |
តាមក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាថា
កម្ពស់ទឹក ទន្លេមេគង្គ ខេត្ត ស្ទឹងត្រែងឡើងដល់ 11 ម៉ែត្រ ជិតកម្រិតប្រកាសអាសន្ត ខណៈពេលដែលតាមការព្យាករណ៍ភ្លៀងខ្លាំងនឹងបន្តធ្លាក់ខ្លាំងដល់ដំណាច់ថ្ងៃទី
៩ កញ្ញា តាមខេត្តជាច្រើននៅភាគខាងជើង ដូចជាខេត្ត ស្ទឹងត្រែង រតនៈគីរី ត្បូងឃ្មុំ និងក្រចេះ។
អាជ្ញាធរខេត្ត ព្រៃវែងក៏បានប្រកបដោកាសអាសន្នអំពីកម្ពស់ទឹកទន្លេមេគង្គ ដែលឆ្លងកាត់ស្ពានអ្នកលឿង
គឺកំពុងបន្ត កើនដល់ជិតកម្រិតប្រកាសអាសន្ន 7,5 ម៉ែត្រ។
ទន្ទឹមនឹងនេះ ភ្លៀងទឹកជំនន់បានបណ្ដាលឲ្យបាក់ទំនប់មួយនៅខេត្តកំពង់ចាមនាថ្ងៃទី
១ កញ្ញា ហើយបណ្ដាលឱ្យមានទឹកជំនន់។ តាមរបាយការណ៍របស់គណៈកម្មការជាតិទទួលបន្ទុការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិកម្ពុជាថា
ក្នុងរដូវវស្សាឆ្នាំនេះ មានមនុស្សចំនួន ៣០ នាក់ត្រូវស្លាប់ និងក្រុមគ្រួសាររាប់ពាន់គ្រួត្រូវជម្លៀសចេញ
និងដំណាំរួមផ្សំចំនួន ៩ ០០០ ហិកតាត្រូវខូចខាតទាំងស្រុង។