គ្រោះទឹកជំនន់នៅលីប៊ី៖ អង្គការសហប្រជាជាតិព្រួយបារម្ភ​អំពី​គំនិតផ្តួចផ្តើម​ឯកតោភាគីទាក់ទងនឹងការងាស្ថាបនាឡើងវិញ

(VOVWORLD) - លោក Bathily បានប្រកាសដូច្នេះ បន្ទាប់ពីដំណើរទស្សនកិច្ចនាថ្ងៃទី ១៦ កញ្ញាទៅកាន់ទីក្រុង Derna ជាទីក្រុងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រោះទឹកជំនន់នៅលីប៊ី។
គ្រោះទឹកជំនន់នៅលីប៊ី៖ អង្គការសហប្រជាជាតិព្រួយបារម្ភ​អំពី​គំនិតផ្តួចផ្តើម​ឯកតោភាគីទាក់ទងនឹងការងាស្ថាបនាឡើងវិញ - ảnh 1ទីក្រុង Derna ប្រទេសលីប៊ី បន្ទាប់ពីទឹកជំនន់។ រូបថត៖ ABC

បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោក Abdoulaye Bathily នាថ្ងៃទី ២ តុលាបានសម្តែងក្ដីព្រួយបារម្ភថា ភាគីនិងស្ថាប័នផ្សេងៗគ្នានៅប្រទេសអាហ្រ្វិកខាងជើងនេះ កំពុងលើកគំនិតផ្ដួចផ្ដើមឯកតោភាគី ហើយមានលក្ខណៈប្រកួតប្រជែងពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងស្ថាបនាតំបន់នានាដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ លោក Bathily បានប្រកាសដូច្នេះ បន្ទាប់ពីដំណើរទស្សនកិច្ចនាថ្ងៃទី ១៦ កញ្ញាទៅកាន់ទីក្រុង Derna ជាទីក្រុងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រោះទឹកជំនន់នៅលីប៊ី។

ក្នុងពេលនោះ ស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) បានព្រមានថា រាល់ការខិតខំប្រឹងប្រែងឯកតោភាគីបែបនេះនឹងធ្វើឱ្យការខ្វែងគំនិតគ្នាកាន់តែស៊ីជម្រៅ ដែលមានស្រាប់ និងរារាំងដល់ការស្ថាបនាប្រទេសឡើងវិញ ក៏ដូចជាដើរផ្ទុយនឹងស្មារតីសាមគ្គីភាព និងសុខដុមរមនាជាតិរបស់ប្រជាជនលីប៊ីក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ