គ្រូបង្វឹកលោក Park Hang Seo ជួយឧបត្ថម្ភការបង្ការរាំងស្កាត់ជំងឺរាតត្បាត COVID-19

(VOVWORLD) - លោក Park Hang Seo បានឲ្យដឹងថា ដោយមានការចូលរួមចំណែកតិចតួចរបស់ខ្លួន លោកមានបំណងរួមចំណែកជាមួយបក្ស រដ្ឋាភិបាល និងក្រសួងសុខាភិបាលវៀតណាមដើម្បីជួយឧបត្ថម្ភដល់មនុស្សដែលកំពុងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទាំងយប់ទាំងថ្ងៃ មនុស្សដែលកំពុងទទួលការព្យាបាលនិងនៅតំបន់ដាច់ដោយឡែកនៅទូទាំងប្រទេសវៀតណាម។ 
គ្រូបង្វឹកលោក Park Hang Seo ជួយឧបត្ថម្ភការបង្ការរាំងស្កាត់ជំងឺរាតត្បាត COVID-19 - ảnh 1លោក Park Hang Seo (ខាងឆ្វេង) ប្រគល់ទឹកប្រាក់ជួយឧបត្ថម្ភការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ TTXVN)

  នាថ្ងៃទី ២៦ ខែមិនា នៅទីក្រុងហាណូយ លោក Tran Thanh Man លេខាគណៈកម្មាធិការមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានទទួលទឹកប្រាក់ចំនួន ៥,០០០ ដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភការបង្ការរាំងស្កាត់ជំងឺរាតត្បាត COVID-19 ពីលោក Park Hang Seo គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។

លោក Park Hang Seo បានឲ្យដឹងថា ដោយមានការចូលរួមចំណែកតិចតួចរបស់ខ្លួន លោកមានបំណងរួមចំណែកជាមួយបក្ស រដ្ឋាភិបាល និងក្រសួងសុខាភិបាលវៀតណាមដើម្បីជួយឧបត្ថម្ភដល់មនុស្សដែលកំពុងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទាំងយប់ទាំងថ្ងៃ មនុស្សដែលកំពុងទទួលការព្យាបាលនិងនៅតំបន់ដាច់ដោយឡែកនៅទូទាំងប្រទេសវៀតណាម។ ជាពិសេសសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារផ្ទាល់អំពីសេដ្ឋកិច្ចដោយការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19។ លោក Tran Thanh Man សង្ឃឹមថា សកម្មភាពដ៏ស្រស់ស្អាតនេះ នឹងរីកសាយភាយយ៉ាងខ្លាំងក្នុងសហគមន៍អ្នកគាំទ្រ ដែលពីនោះ នឹងមានធនធានកាន់តែច្រើនដើម្បីចូលរួមជាមួយបក្ស រដ្ឋាភិបាល និងរណសិរ្សមាតុភូមិវៀតណាមប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ