គោរពវិញ្ញាណក្ខ័នវីរៈយុទ្ធជនពលីនៅមណ្ឌលកេរដំណែលសម្ព័ន្ធភាពយោធាឡាវ-វៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី២៣ កក្កដា ស្ថានទូតវៀតណាមប្រចាំនៅឡាវបានទៅ អ៊ុជធូបនិងដាក់កម្រងផ្ការរំលឹកគុណូបការៈបណ្ដាវីរៈយុទ្ធជនពលីនៅមណ្ឌលកេរដំណែលសម្ព័ន្ធភាពយោធាឡាវ-វៀតណាមដែលបានប្រយុទ្ធការពាររដ្ឋធានី វៀងច័ន្ទ។
គោរពវិញ្ញាណក្ខ័នវីរៈយុទ្ធជនពលីនៅមណ្ឌលកេរដំណែលសម្ព័ន្ធភាពយោធាឡាវ-វៀតណាម - ảnh 1 គោរពវិញ្ញាណក្ខ័នវីរៈយុទ្ធជនពលីនៅមណ្ឌលកេរដំណែលសម្ព័ន្ធភាពយោធាឡាវ-វៀតណាម

(VOVworld) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី២៣ កក្កដា ស្ថានទូតវៀតណាមប្រចាំនៅឡាវបានទៅ អ៊ុជធូបនិងដាក់កម្រងផ្ការរំលឹកគុណូបការៈបណ្ដាវីរៈយុទ្ធជនពលីនៅមណ្ឌលកេរដំណែលសម្ព័ន្ធភាពយោធាឡាវ-វៀតណាមដែលបានប្រយុទ្ធការពាររដ្ឋធានី វៀងច័ន្ទ។ នេះជាសកម្មភាពជាប្រចាំដើម្បីបង្ហាញនូវការរំលឹកគុណូបការៈយ៉ាង ជ្រាលជ្រៅរបស់ជំនាន់ក្រោយចំពោះបណ្ដាវីរៈយុទ្ធជនដែលបានពលីជីវិតដើម្បី ឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិទាំងពីរវៀតណាមនិងឡាវ។លោកស្រី Van Thi Minh អាណិកជនវៀតណាមមួយរូបនៅទីក្រុងវៀងច័ន្ទ បានចែករំលែកថា៖

        “ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយសារវីរៈយុទ្ធជនវៀតណាមបានពលីជីវិតនៅ ឯបរទេសដើម្បីភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។ ខ្ញុំមានបំណងថា ជំនាន់វ័យក្មេងនា បច្ចុប្បន្នត្រូវរៀនសូត្រតាមគំរូបណ្ដាវីរៈយុទ្ធជននោះ”។

        ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Ba Hung បានសង្កត់ ធ្ងន់ថា ស្មារតីរបស់បណ្ដាវីរៈយុទ្ធជនពលីនឹងថិតថេរគងវង្សជានិច្ច ហើយប្រជា ជននៃប្រទេសទាំងពីរតែងតែចងចាំគុណូបការៈរបស់វីរៈយុទ្ធជនទាំងនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ