គ្រោះ​រញ្ជួយដីនៅម៉ារ៉ុក៖ ចំនួនជនរងគ្រោះបន្តកើនឡើង

(VOVWORLD) - យោងតាមទិន្នន័យធ្វើបច្ចុប្បន្នភាពដែលបានចេញផ្សាយដោយក្រសួងមហាផ្ទៃប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ១១ ខែកញ្ញា ចំនួនជនរងគ្រោះដែលបានស្លាប់នៅក្នុងការរញ្ជួយដីនាពេលថ្មីៗនេះនៅក្នុងប្រទេសម៉ារ៉ុក បានកើនឡើងរហូតដល់ ២.៨៦២ នាក់ ខណៈដែលមនុស្សចំនួន ២.៥៦២នាក់ផ្សេងទៀតបានរងរបួស។
គ្រោះ​រញ្ជួយដីនៅម៉ារ៉ុក៖ ចំនួនជនរងគ្រោះបន្តកើនឡើង - ảnh 1គំនរបែកបាក់បន្ទាប់ពីការរញ្ជួយដីនៅក្រុង Adassil ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១១ ខែកញ្ញា។ រូបថត៖ Reuters 

បច្ចុប្បន្ន បុគ្គលិកជួយសង្គ្រោះនិងបុគ្គលិកពេទ្យកំពុងខិខំព្យាបាលអ្នករបួស។

នៅទីក្រុង Amizmiz ក្នុងខេត្ត Al-Haouz ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី ទីកន្លែងថែទាំអ្នករបួសក្នុងសោកនាដកម្មដ៏រន្ធតនេះ បច្ចុប្បន្នគឺជាតង់មួយដែលបានដំឡើងនៅដីទំនេ ដោយមានគ្រែចំនួន ១០ តែប៉ុណ្ណោះ។ បច្ចុប្បន្ន ការងារព្យាបាលកំពុងជួបការលំបាកជាច្រើន ដោយសារតែធនធានមានកម្រិត។ អ្នករបួសបានបន្តហូរចូលពីតំបន់ភូមិស្រុកនានានៅជើងភ្នំ Atlas។ ក្រុមបុគ្គលិកពេទ្យក្នុងស្រុកនិងវេជ្ជបណ្ឌិតរាប់សិបនាក់មកពីខេត្តក្រុងជាច្រើននៅទូទាំងប្រទេសបានឆ្លាស់គ្នាចាត់ថ្នាក់ ផ្តល់ការថែទាំ សង្គ្រោះបន្ទាន់ និងការសង្គ្រោះបឋមដល់អ្នករងរបួសរាប់រយនាក់។

នៅក្នុងទីក្រុង Anougal នៅក្នុងខេត្ត Al-Haouz ទាហានបានបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នមួយ។ ប្រហែល ៣៥ គីឡូម៉ែត្រនៅភាគខាងកើត អាជ្ញាធរក៏កំពុងបង្កើតគ្លីនិកបណ្ដោះអាសន្នដែរ។ វេជ្ជបណ្ឌិតយោធា លោកវរសេនីយ៍ឯក Youssef Qamouss បានឲ្យដឹងថា អ្នកជំងឺជាង ៣០០នាក់បានទទួលការព្យាបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ