គ្រោះរញ្ជួយដីនៅអ៊ីរ៉ង់ បណ្តាលឲ្យមនុស្សជាង ២០០ នាក់រងរបួស

(VOVWORLD) - យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់ (IRSC) គ្រោះរញ្ជួយដីបានកើតឡើងនៅជិតស្រុក Khoy ក្នុងខេត្ត Azarbaijan ភាគខាងលិច ជាមួយនឹងចំណុចកណ្តាលនៅជម្រៅ ៨ គីឡូម៉ែត្រ។ អ្នករងរបួសភាគច្រើននៅស្រុក Khoy និងស្រុក Salmas ដែលនៅជិតខាង។ 
គ្រោះរញ្ជួយដីនៅអ៊ីរ៉ង់ បណ្តាលឲ្យមនុស្សជាង ២០០ នាក់រងរបួស - ảnh 1មនុស្សភាគច្រើនដែលរងរបួសដោយការរញ្ជួយដីត្រូវបានចេញពីមន្ទីរពេទ្រហើយ ។ ប្រភព៖ Anadolu

ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ នៅថ្ងៃទី ២៦ មីនាបានរាយការណ៍ថា ចំនួនអ្នករងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត ៥,៦ រិចទ័រ នៅភាគពាយ័ព្យនៃប្រទេសកាលពី ២ ថ្ងៃមុន បានកើនឡើងដល់ ២៣៩ នាក់ហើយ។ យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់ (IRSC) គ្រោះរញ្ជួយដីបានកើតឡើងនៅជិតស្រុក Khoy ក្នុងខេត្ត Azarbaijan ភាគខាងលិច ជាមួយនឹងចំណុចកណ្តាលនៅជម្រៅ ៨ គីឡូម៉ែត្រ។ អ្នករងរបួសភាគច្រើននៅស្រុក Khoy និងស្រុក Salmas ដែលនៅជិតខាង។ កាលពីចុងខែមករា ស្រុក Khoy ក៏រងការរញ្ជួយដីកម្រិត ៥,៩ រិចទ័រ ដែលបានសម្លាប់មនុស្ស ៣ នាក់ និងរបួសជាង ៨០០ នាក់។ អ៊ីរ៉ង់ស្ថិតនៅលើភូមិសាស្ត្រអស្ថិរភាព កើងមានការរញ្ជួយដីជាញឹកញាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ