គ្រោះលិចនាវានៅលំហសមុទ្រទួរគី ធ្វើឲ្យជនចំណាក់ស្រុកជាង ៣០ នាក់​ត្រូវ​ស្លាប់ និងបាត់ខ្លួន

(VOVWORLD) -តាមសេចក្ដីប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា នាវានេះត្រូវបានលិចនៅលំហសមុទ្រខេត្ត Izmir ហើយការជួយសង្គ្រោះ និងស្វែងរកមនុស្សដែលបាត់ខ្លួននៅតែបានបន្តប្រព្រឹត្តិទៅ។

នាថ្ងៃទី ១០ ខែតុលា កងកម្លាំងការពារឆ្នេរសមុទ្រទួរគីបានឲ្យដឹងថា នាវាដឹកជនចំណាក់ស្រុកមួយគ្រឿងត្រូវលិចនៅលំហសមុទ្រទួរគីខាងត្បូង ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់ត្រូវស្លាប់ និង ២៥ នាក់ទៀតរងរបួស។ តាមសេចក្ដីប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា នាវានេះត្រូវបានលិចនៅលំហសមុទ្រខេត្ត Izmir ហើយការជួយសង្គ្រោះ និងស្វែងរកមនុស្សដែលបាត់ខ្លួននៅតែបានបន្តប្រព្រឹត្តិទៅ។

សូមបញ្ជាក់ថានាឆ្នាំ២០១៥ ទួរគីគឺជាកន្លែងចេញដំណើរដ៏សំខាន់របស់ជនចំណាក់ស្រុកជាង ១ លាននាក់ មកពីបណ្ដាប្រទេសដែលមានជំលោះ និងក្រីក្រនៅមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក ដែលស្វែងរកវិធីទៅកាន់បណ្ដាប្រទេស សហភាពអឺរ៉ុប (EU)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ