គ្រួសារខ្មែរដើមកំណើតវៀតណាមរាប់ពាន់គ្រួបន្តទទួលបានជំនួយឧបត្ថម្ភ

(VOVWORLD) - ចាប់តាំងពីដើមឆ្នាំមក មូលនិធិជួយឧបត្ថម្ភសហគមន៍របស់ស្ថានទូតវៀតណាមបានផ្តល់ជំនួយឧបត្ថម្ដដល់គ្រួសារជាង ១ ម៉ឺនគ្រួនៅតាមខេត្ត ក្រុងចំនួន ១៤ នៅកម្ពុជាផងដែរ។
គ្រួសារខ្មែរដើមកំណើតវៀតណាមរាប់ពាន់គ្រួបន្តទទួលបានជំនួយឧបត្ថម្ភ - ảnh 1គ្រួសារខ្មែរដើមកំណើតវៀតណាមរាប់ពាន់គ្រួបន្តទទួលបានជំនួយឧបត្ថម្ភ

នាព្រឹកថ្ងៃទី ៩ ខែសីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានសម្របសម្រួលជាមួយសាខាសមាគមខ្មែរ-វៀតណាមរាជធានីភ្នំពេញ ធ្វើការចែកអំណោយឧបត្ថម្ភដំណាក់កាលទី ២ ដល់គ្រួសារដើមកំណើតវៀតណាមជាង ១ ០០០ គ្រួ ដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩។

ក្នុងរយៈពេល ២ ខែកន្លងទៅស្ថានទូតវៀតណាមបានផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារ សំភារៈ បរិក្ខាពេទ្យ និងសំភារៈចាំបាច់នានាជូនគ្រួសារជាង ៨០០ គ្រួនៅតាមតំបន់បិទខ្ទប់ និងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ នោខេត្ត កណ្តាល សៀមរាប កំពង់ឆ្នាំង និងព្រៃវែង។ ចាប់តាំងពីដើមឆ្នាំមក មូលនិធិជួយឧបត្ថម្ភសហគមន៍របស់ស្ថានទូតវៀតណាមបានផ្តល់ជំនួយឧបត្ថម្ដដល់គ្រួសារជាង ១ ម៉ឺនគ្រួនៅតាមខេត្ត ក្រុងចំនួន ១៤ នៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ