គ្រោះអាសន្ន “សង្គ្រាមពាណិជ្ជកម្ម”ដែលមិនធ្លាប់មានពីមុនមករវាងបារាំងនិងអ៊ីតាលី

គ្រោះអាសន្ន “សង្គ្រាមពាណិជ្ជកម្ម”ដែលមិនធ្លាប់មានពីមុនមករវាងបារាំងនិងអ៊ីតាលី - ảnh 1
រូបថតៈ ANSA


(VOVworld)-ទំនាក់ទំនងពាណិជ្ជកម្មរវាងអ៊ីតាលីនិងបារំាងកំពុងមាននិន្នាការ
តានតឹងឡើង​ក្រោយពីរដ្ឋាភិបាលបារាំងនាថ្ងៃទី៣មេសា បានសម្រេចចិត្ត
បញ្ឈប់ការនាំចូលបណ្តាប្រភេទរុក្ខជាតិពីតំបន់ Puglia នៅភាគខាងត្បូងប្រទេស
អ៊ីតាលី  ដោយសារការព្រួយបារម្ភឆ្លងមេរោគ Xylella។ សេចក្តីសម្រេចចិត្តពោល
ខាងលើ ដោយរដ្ឋាភិបាលបារាំងអនុម័តរួមមានការបង្កើនត្រួតពិនិត្យ​ឃ្លាំមើលការ
នាំចូល​ រុក្ខជាតិ និងបណ្តាផលិតផលទាក់ទិននានាមកពីអ៊ីតាលី។ ចំពោះមុខសេច
ក្តី សម្រេចចិត្តរបស់បារាំង​ រដ្ឋមន្ត្រីកសិកម្ម រុក្ខកម្ម និងស្បៀងអាហារអ៊ីតាលី លោក
Maurizio Martina បានប្រកាសថា បណ្តាវិធានការរបស់បារីសគឺខុសឆ្គងនិងមិន
សមស្របក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុបឡើយ។​ តាមគំរោង នៅសប្តាហ៍ខាងមុខ
រដ្ឋមន្ត្រី Martina នឹងទៅកាន់ក្រុង Puglia ដើម្បីពិភាគ្សាជាមួយស្ថាប័នមាន សមត្ថកិច្ចអំពីរាល់វិធានការកំចាត់អាសន្នរោគនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ