គ្រោះអាសន្នបង្កើតសង្គ្រាមស៊ីវិលនៅលីបី

នាថ្ងៃទី១៥មករា ការប៉ៈទង្កិចបានប្រព្រឹត្តឡើងវិញនៅរដ្ធធានីTripoli របស់
លីបី ធ្វើឲ្យបង្កើនការព្រួយបារម្មណ៍អំពីគ្រោះអាសន្នសង្គ្រាមស៊ីវិល នៅ
ប្រទេសអាហ្វ្រីកខាងជើងនេះ។ ខុទ្ទកាល័យនាយករដ្ធមន្ត្រីលីបី បានឲ្យដឹង
ថា ក្រុមប្រដាប់អាវុធបោះ នៅទីរួមស្រុកGharyanឆ្ងាយពី Tripoli ៨០km ទៅ ភាគខាងត្បូងបានប៉ៈទង្កិចជាមួយក្រុមប្រដាប់អាវុធ ផ្សេង១ដែលបោះនៅ
ទីរួមខេត្តAssabianជិតនោះ។ ការប៉ៈទង្កិចបាន ធ្វើឲ្យជន៣នាក់ត្រូវស្លាប់និង
៥០នាក់ទៀតរងរបួស។ មុននោះ២ថ្ងៃ ក្រុមប្រដាប់អាវុធទាំងពីរនេះបាន
វាយប្រហារទៅលើគ្នា ធ្វើឲ្យ២នាក់ត្រូវ ស្លាប់និង៥០នាក់ទៀតរងរបួស។ អ្នកប្រមុខរដ្ធអំណាចបណ្ដោះអាសន្ន លីបីនាពេលថ្មីៗនេះត្រូវប្រកាសថា ប្រសិនបើការរំសាយបណ្ដាក្រុម ប្រដាប់អាវុធត្រូវបរាជ័យ លីបីអាចធ្លាក់
ក្នុងសង្គ្រាមស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ