គោលនយោបាយកិច្ចការបរទេសរបស់ចិនឆ្នាំ ២០១៨

(VOVWORLD) - ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មានថ្ងៃទី ២៦ ធ្នូ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា៖ ចិននឹងបើកចេញទំព័រថ្មីស្តីអំពីកិច្ចសហប្រតិបត្តិការដើម្បី ទទួលជ័យជំនះជាមួយគ្នានឹងប្រទេសនានាលើពិភពលោកនាឆ្នាំ ២០១៨។ 
គោលនយោបាយកិច្ចការបរទេសរបស់ចិនឆ្នាំ ២០១៨ - ảnh 1 គោលនយោបាយកិច្ចការបរទេសរបស់ចិនឆ្នាំ ២០១៨

(VOVworld) – ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មានថ្ងៃទី ២៦ ធ្នូ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា៖ ចិននឹងបើកចេញទំព័រថ្មីស្តីអំពីកិច្ចសហប្រតិបត្តិការដើម្បី ទទួលជ័យជំនះជាមួយគ្នានឹងប្រទេសនានាលើពិភពលោកនាឆ្នាំ ២០១៨។ តាមលោក Wang Yi ថា៖ ក្នុងឆ្នាំ ២០១៨ ចិននឹងបន្តជំរុញយ៉ាងខ្លាំងគោលនយោបាយកិច្ចការបរទេសដែលត្រូវ បានដាក់ចេញនៅមហាសន្និបាតបក្សកុម្មុនិស្តចិនលើកទី ១៩ ក្នុងនោះប្រមូលផ្តុំទៅលើការ រៀបចំព្រឹត្តិការណ៍ការទូតធំៗចំនួន ៤ រួមមន៖ វេទិកាទ្វីបអាស៊ី Boao  សន្និសីទកំពូលនៃអង្គការសហប្រតិបត្តិការសៀងហាយ វេទិកាសហប្រតិបត្តិការអាហ្វិ្រកនិងផ្សារណាត់នាំចូល អន្តរជាតិចិន។ ស្តីអំពីទំនាក់ទំនងជាមួយដៃគូអន្តរជាតិធំៗ លោក Wang Yi បានសង្កត់ធ្ងន់ ថា៖ ប្រទេសនេះនឹងជំរុញទំនាក់ទំនងចិន-អាមេរិកអភិវឌ្ឍន៍ល្អប្រសើរ រក្សាកិច្ចសហប្រតិបត្តិ ការយុទ្ធសាស្ត្រចិន-រុស្ស៊ីកំរិតខ្ពស់ ពង្រឹងនិន្នាការទំនាក់ទំនងល្អប្រសើររវាងចិននិងអឺរ៉ុប កសាងក្របខ័ណ្ឌទំនាក់ទំនងស្ថិរភាពទ្រង់ទ្រាយធំហើយអភិវឌ្ឍន៍សមភាព។ រដ្ឋមន្ត្រីការ បរទេសចិនបានឲ្យដឹងថែមទៀតថា៖ ចិននឹងបន្តធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងមិត្តភាពជាមួយ ប្រទេសជិតខាងនានា ជំរុញការដោះស្រាយបញ្ហាក្តៅគគុកដូចជា ឧបទ្វីបកូរ៉េ អាប់ហ្គានីស្ថាន ។ល។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ