គោលនយោបាយដោយឥតងាករេរបស់រដ្ឋវៀតណាមគឺគោរព និង​ធានាសិទ្ធិ​សេរីភាព​ខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ

(VOVWORLD) - វៀតណាមស្នើឲ្យ ក្រសួងសមុទ្រ និងរបរនេសាទត្រី រួមទាំងកងកម្លាំងឆ្មាំសមុទ្រមួយចំនួនរបស់ឥណ្ឌូណេស៊ីគប្បីប្រតិបត្តិការឲ្យស្របច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងទំនាក់ទំនងទ្វេភាគី។
គោលនយោបាយដោយឥតងាករេរបស់រដ្ឋវៀតណាមគឺគោរព និង​ធានាសិទ្ធិ​សេរីភាព​ខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ - ảnh 1 លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

នាថ្ងៃទី ៩ ខែឧសភា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំនួរអំពីទស្សនៈរបស់វៀតណាមចំពោះការដែលគណកម្មការសាសនាអន្តរជាតិសហរដ្ឋអាមេរិកទើបនឹងបានប្រកាសរបាយការណ៏ ប្រចាំឆ្នាំ ២០១៩ ដោយលើកឡើងអំពីស្ថានភាពរំលោភបំពានលើសេរីភាពខាងជំនឿសាសនានៅវៀតណាមនោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានអះអាងថា៖

“របាយការណ៍របស់គណកម្មការសាសនាសហរដ្ឋអាមេរិកឆ្នាំ២០១៩ បាន កត់សម្គាល់អំពីសមិទ្ធិផល និងការវិវឌ្ឍនានាក្នុងការធានា ការជំរុញជីវភាពខាងជំនឿសាសនានៅវៀតណាម។ ប៉ុន្តែ គួរឲ្យសោកស្ដាយណាស់ ដោយសាររបាយការណ៍នេះនៅតែមានការវាយតម្លៃមួយចំនួន ដោយគ្មានស័ត្យានុម័ត និងដកស្រង់ព័ត៌មានមិនពិតអំពីស្ថានភាពវៀតណាម។ គោលនយោបាយដោយឥតងាករេរបស់រដ្ឋវៀតណាមគឺគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ប្រការនេះបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាម ក៏ដូចជាត្រូវបានធានា អនុវត្តន៍ជាក់ស្តែងផងដែរ។ នារយៈពេលកន្លងទៅ វៀតណាមបានសុក្រឹតប្រព័ន្ធច្បាប់ និងគោលនយោបាយស្ដីពីសេរីភាពសាសនាដោយឥតឈប់ឈរ ជាពិសេសគឺ តាមរយៈច្បាប់ជំនឿសាសនា រាល់អនុក្រឹត និងការប្រជុំជីវភាពខាងជំនឿសាសនាត្រូវបានប្រព្រឹត្តិទៅជាប្រចាំផងដែរ”។

ស្ដីពីការដែលឥណ្ឌូណេស៊ីផ្សាយព័ត៌មានអំពីផែនការពន្លិចទូកនេសាទបរទេសចំនួន ៥១ គ្រឿង ដែលក្នុងនោះមានទូកនេសាទវៀតណាមនោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ វៀតណាមមានការយកចិត្តទុកដាក់ និងព្រួយរម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលក្រសួងសមុទ្រ និងរបរនេសាទត្រី រួមទាំងកងកម្លាំងឆ្មាំសមុទ្រមួយចំនួនរបស់ឥណ្ឌូណេស៊ី បានចាប់ឃាតុ និងបំផ្លាញទូកនេសាទរបស់វៀតណាម។ សកម្មភាពទាំងនេះមិនស្របតាមទំនាក់ទំនងទ្វេភាគី ហើយផ្ទុយទៅនឹងបទបញ្ញត្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។ វៀតណាមស្នើឲ្យ ក្រសួងសមុទ្រ និងរបរនេសាទត្រី រួមទាំងកងកម្លាំងឆ្មាំសមុទ្រមួយចំនួនរបស់ឥណ្ឌូណេស៊ីគប្បីប្រតិបត្តិការឲ្យស្របច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្នើឲ្យភាគី ឥណ្ឌូណេស៊ីប្រព្រឹត្តិចំពោះទូកនេសាទ និងអ្នកនេសាទវៀតណាមប្រកបដោយ មនុស្សធម៌ និងសមស្របនឹង ទំនាក់ទំនងទ្វេភាគីនិងស្មារតីសាមគ្គីភាពរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ