គេហទំព័រធនាគារគំនិតច្នៃប្រឌិតយុវជនបានបើកឲ្យដំណើរការ

(VOVWORLD) -នាព្រឹកថ្ងៃទី១១មិថុនា នៅទីក្រុងហាណូយ មជ្ឈឹម សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញបានរៀបចំពិធីបើកឲ្យដំណើរការគេហទំព័រធនាគារគំនិតច្នៃប្រឌិតយុវជនវៀតណាម។ តាមរយៈគេហទំព័រ៖ ytuongsangtao.net។ 
គេហទំព័រធនាគារគំនិតច្នៃប្រឌិតយុវជនបានបើកឲ្យដំណើរការ - ảnh 1លោក Le Quoc Phong ជូនផ្កាដល់ក្រុមសហការី (រូបថតៈ BA) 

នេះជាវេទិកាផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ក្នុងដំណើរការអនុវត្តន៍គោលគំនិតច្នៃប្រឌិត។យោងតាមលោក Le Quoc Phong លេខាទីមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញថា គេហរទំព័រនេះជាដំណោះស្រាយជាក់ស្តែងក្នុងការបង្កើតបរិយាកាសសម្រាប់យុវជន យុវជនជំទង់ច្នៃប្រឌិតនិងឆ្ពោះទៅប្រើប្រាស់បច្ចេកវិទ្យា៤.០ បណ្តាញសង្គម៖

“យើងខ្ញុំរួមដំណើរជួយឧបត្ថម្ភមិត្តទាំងអស់នូវគោលគំនិតហើយធ្វើយ៉ាងម៉េចដើម្បីគោលគំនិតនេះក្លាយទៅជាការពិតជាក់ស្តែង។ ក្លឹបបណ្ឌិតវ័យក្មេង និងអង្គការនានាមានការផ្សាភ្ជាប់នឹងគ្នា ជួយឧបត្ថម្ភគ្នាផងដែរ។ ពោលគឺ ទោះបីជាអ្នកមិនស្ថិតក្នុងវិស័យធ្វើអាជីវកម្មក៏ដោយ ប៉ុន្តែ គោលគំនិតរបស់អ្នកសមស្របនឹងវិស័យផលិតកម្មធ្វើអាជីវកម្ម គឺអង្គភាំពតាមតំបន់ផលិត កម្មធ្វើអាជីវកម្មនឹងជួយអ្នកអនុវត្តន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ