ឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការវិនិយោគ និងធ្វើអាជីវកម្មលើគម្រោងការន៍ចរាចរណ៍

(VOVWORLD) -នាថ្ងៃទី ១៥ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានអនុវត្តការយ្លាំមើលឯកទេស "ការអនុវត្ដន៍គោលនយោបាយ ច្បាប់ ស្ដីពីការវិនិយោគ និងធ្វើអាជីវកម្មលើគម្រោងការណ៍ចរាចរណ៍តាមរូបសណ្ឋានកិច្ចសន្យាកសាង ធ្វើអាជីវកម្ម ផ្ទេរប្រគល់ (BOT) 
ឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការវិនិយោគ និងធ្វើអាជីវកម្មលើគម្រោងការន៍ចរាចរណ៍ - ảnh 1ឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការវិនិយោគ
និងធ្វើអាជីវកម្មលើគម្រោងការន៍ចរាចរណ៍ 

នាថ្ងៃទី ១៥ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានអនុវត្តការយ្លាំមើលឯកទេស "ការអនុវត្ដន៍គោលនយោបាយ ច្បាប់ ស្ដីពីការវិនិយោគ និងធ្វើអាជីវកម្មលើគម្រោងការណ៍ចរាចរណ៍តាមរូបសណ្ឋានកិច្ចសន្យាកសាង ធ្វើអាជីវកម្ម ផ្ទេរប្រគល់ (BOT) "។ ដំណាក់កាល ២០១១ - ២០១៦ ក្រសួងគមនាគម និងដឹកជញ្ជូនប្រមូលផ្តុំបាន ១៧១ ពាន់លានដុង ក្នុងនោះ ទុន BOT គឺជិត ១៥៥ ពាន់លានដុង។ មកដល់បច្ចុប្បន្ន បានសម្រេចរួចរាល់ និងដាក់ឲ្យដំណើរការធ្វើអាជីវកម្មគមោងការណ៍ BOT ចំនួន ៥៥ លើ ៥៩ ដោយមានទឹកប្រាក់វិនិយោគសរុបជាង ១៣៧ ពាន់លានដុង។ រូបសណ្ឋាន BOT ជាទិសដៅដ៏ត្រឹមត្រូវដើម្បីអភិវឌ្ឍន៍វិស័យចរាចរណ៍។

        រួមជាមួយសំណើទាំង ១៦ របស់ក្រុមឃ្លាំមើល មតិជាច្រើនបានស្នើឲ្យយកចិត្តទុកដាក់ដល់ការត្រួតពិនិត្យ សវនកម្ម លើកកំពស់តួនាទីត្រួតពិនិត្យរបស់រដ្ឋ ដោះស្រាយយ៉ាងតឹងរ៉ឹងការរំលោភ យ្លាំមើលយ៉ាងជិតស្និទ្ធការប្រមូលថ្លៃការធ្វើចរាចរណ៍ផ្លូវគោកជាដើម។ តាមបណ្ដាតំណាង ត្រូវ ពិនិត្យឡើងវិញដើម្បីកសាងផែនការមេស្ដីពី BOT មានផែនការមេលម្អិត ហើយចែងយ៉ាងច្បាស់កំណត់ការគ្រប់គ្រងការចំណាយវិនិយោគ ជាដើម។

នៅក្នុងសម័យធ្វើការនាពេលល្ងាច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តដំណើរការឃ្លាំមើលលើខ្លឹមសារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ