ចក្រភពអង់គ្លេសនិងបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដើម្បីទប់ស្កាត់ករណីឆ្លងដែនខុសច្បាប់

(VOVWORLD) - ចក្រភពអង់គ្លេសនិងបារាំងនឹងបង្កើនចំនួនបុគ្គលិកយាមល្បាតនៅតាមឆ្នេរសមុទ្ររបស់បារាំងព្រមទាំងដាក់ពង្រាយឧបករណ៍បច្ចេកវិទ្យាដូចជាយន្តហោះគ្មានមនុស្សបើក និងរ៉ាដាឃ្លាំមើលនោះដៃសមុទ្រ Manche។
ចក្រភពអង់គ្លេសនិងបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដើម្បីទប់ស្កាត់ករណីឆ្លងដែនខុសច្បាប់ - ảnh 1 កងកម្លាំងជួយសង្គ្រោះអង់គ្លេស (រូបថតឯកសារ៖ AFP / VNA)

ចក្រភពអង់គ្លេសនិងបារាំងនៅថ្ងៃទី ២៨ ខែវិច្ឆិកាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកដែលឆ្លងដែនខុសច្បាប់តាមដៃសមុទ្រ Manche។ តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពោលខាងលើ ថាភាគីទាំងពីរនឹងបង្កើនចំនួនបុគ្គលិកយាមល្បាតនៅតាមឆ្នេរសមុទ្ររបស់បារាំងព្រមទាំងដាក់ពង្រាយឧបករណ៍បច្ចេកវិទ្យាដូចជាយន្តហោះគ្មានមនុស្សបើក និងរ៉ាដាឃ្លាំមើលនោះដៃសមុទ្រ Manche ដែលជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសបារាំងតែងតែឆ្លើងកាត់តំបន់នេះដើម្បី ចូលចក្រភពអង់គ្លេស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Priti Patel បានសាទរចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថា ជាជំហានឆ្ពោះទៅមុខ ក្នុងបេសកកម្មរបស់ប្រទេសទាំងពីរ ដើម្បីទប់ស្កាត់មនុស្សឆ្លងដែនខុសច្បាប់តាមរយៈដៃសមុទ្រ Mancheផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ