ចក្រភពអង់គ្លេសបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យកសាងនិងអភិវឌ្ឍនគរនៅទីក្រុងហូជីមិញ

(VOVWORLD) - នាយប់ថ្ងៃទី៣ ខែមករា លោក Tran Vinh Tuyen អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបជាមួយលោក Mark Field រដ្ឋលេខា ធិការក្រសួងការបរទេសចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ហើយអញ្ជើញជា សាក្សីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការអនុវត្តន៍កម្មវិធីទីក្រុងអនាគតសកលលោកដំណាក់កាល២០១៩-២០២២ រវាង ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងអគ្គស្ថានកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញផងដែរ។
ចក្រភពអង់គ្លេសបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យកសាងនិងអភិវឌ្ឍនគរនៅទីក្រុងហូជីមិញ - ảnh 1ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការអនុវត្តន៍កម្មវិធីទីក្រុងអនាគតសកលលោកដំណាក់កាល២០១៩-២០២២ រវាង ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងអគ្គស្ថានកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញ (រូបថត៖ TTXVN)

 

ចែករំលែកអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុង លោក Tran Vinh Tuyen បានអោយដឹងថា ទីក្រុងកំពុងអំពាវនាវវិនិយោគិនចូលរួមក្នុងគម្រោង កសាងទីក្រុងឆ្លាតវៃ ហើយមានគោល បំណងទទួលបានការជួយឧបត្ថម្ភខាង ហិរញ្ញវត្ថុនិងការពិគ្រោះយោបល់របស់អ្នកជំនាញអង់គ្លេសក្នុងដំណើរការអនុវត្តគម្រោងកសាងទីក្រុងឆ្លាតវៃផងដែរ។

        ចំណែកឯលោក Mark Field វិញ បានអះអាងថា អង់គ្លេសនឹងបន្តសហប្រតិ បត្តិការជាមួយទីក្រុងហូជីមិញក្នុងដំណើរការកសាងទីក្រុងឆ្លាតវៃ ជាពិសេសគឺ ក្នុងវិស័យពាក់ព័ន្ធដល់ដំណោះស្រាយបច្ចេកវិទ្យាសំដៅបង្កើនសមត្ថភាពទប់ទល់នឹងទឹកជំនន់ និងគមនាគមន៍ឆ្លាតវៃក្នុងទីក្រុង រួមចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ