ចក្រភពអង់គ្លេស​ប្រកាស កិច្ចព្រមព្រៀងជាមួយ សហភាពអឺរ៉ុបទាំងស្រុង

(VOVWORLD) - នៅថ្ងៃទី ២៦ ខែធ្នូ ចក្រភពអង់គ្លេសប្រកាសកិច្ចព្រមព្រៀងជាមួយ សហភាពអឺរ៉ុប (EU) ទាំងស្រុងជាផ្លូវការ ដែលទើបសម្រេចបានមុនបុណ្យណូអែល។ កិច្ចព្រមព្រៀងនេះរួមមានឯកសារពាណិជ្ជកម្មដែលមានកម្រាស់ ១ ២៤៦ ទំព័រក៏ ដូចជាកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ថាមពលនុយក្លេអ៊ែរស៊ីវិល និងសេចក្តីថ្លែងការណ៍រួមមួយចំនួន។
ចក្រភពអង់គ្លេស​ប្រកាស កិច្ចព្រមព្រៀងជាមួយ សហភាពអឺរ៉ុបទាំងស្រុង - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មានសេចក្តីសោមនស្សរីករាយបន្ទាប់ពីសហភាពអឺរ៉ុបនិងអង់គ្លេសឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit  (រូបថត៖ THX / TTXVN)

ទាក់ទងនឹងពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ ដែលបានស្រូកយកពាក់កណ្តាលនៃទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់សហភាពអឺរ៉ុប - អង់គ្លេស ( ៩០០ ពាន់លានដុល្លារ)។ យោងកិច្ចព្រមព្រៀងនេះចក្រភពអង់គ្លេសគឺជាខឿនសេដ្ឋកិច្ចតែមួយគត់ នៅលើពិភពលោក ក្រៅប្លុក EU ដែលមានសិទ្ធិអភិក្រមទីផ្សារអឺរ៉ុបយ៉ាងទូលំទូលាយ។ អំពីការប្រកួតប្រជែងសមភាពនោះ  សហភាពអឺរ៉ុបទទួលយកពាណិជ្ជកម្មមិនយកពន្ធ ដើម្បីជាថ្នូរនឹងការដែលអង់គ្លេសបានអនុម័តលើ ស្តង់ដារនៃការឧបត្ថម្ភធនរបស់រដ្ឋ បរិស្ថាន និងសិទ្ធិរបស់កម្មករដើម្បីធានាបាននូវ“ ទីលានលេងសមភាព” សម្រាប់សហគ្រាស EU។  ទាក់ទងនឹងសកម្មភាពនេសាទត្រី អ្នកនេសាទសហភាពអ៊ឺរ៉ុបត្រូវបានធានាការចូលទៅកាន់ដែនទឹកអង់គ្លេសក្នុងអន្តរកាល ក្នុងរយៈពេលជាងប្រាំឆ្នាំគិតចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ប៉ុន្តែមានកូតាកាត់បន្យ ២៥ % បើប្រៀបធៀបនឹងបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ