ចក្រភពអង់គ្លេសអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួននៅក្នុងការចរចារ Brexit

(VOVWORLD) - នាថ្ងៃទី ១៨ ខែតុលា រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក Michael Gove បានឲ្យដឹងថា «ទ្វារនៅតែបើកចំហរ» ដើម្បីបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ប្រសិនបើសហភាពអឺរ៉ុប (EU) ផ្លាស់ប្តូរវិធីសាស្រ្តចរចាររបស់ប្លុកនេះ។
ចក្រភពអង់គ្លេសអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួននៅក្នុងការចរចារ Brexit - ảnh 1 រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក Michael Gove  (រូបថត៖ AFP/TTXVN)

ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបបានធ្វើការចរចាគ្នាជាច្រើនលើក ចាប់តាំងពីចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបកាលពីដើមឆ្នាំនេះ ប៉ុន្តែនៅតែជាប់គាំងនឹងបញ្ហាសំខាន់ៗមួយចំនួនដូចជាសិទ្ធិធ្វើការនេសាទ យន្តការដោះស្រាយជម្លោះ និងការប្រកួតប្រជែងដោយសមភាព។

ប្រសិនបើចក្រភពអង់គ្លេស និងសហ ភាពអឺរ៉ុបមិនសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងអនាគតក្រោយ Brexit ទេ នោះភាគីទាំងពីរនឹងត្រូវអនុវត្តបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ