ចៅក្រមប្រេស៊ីលស្នើឲ្យបង្កើនទម្ងន់ទោសចំពោះអតីតប្រធានាធិបតី Lula

(VOVWORLD) - នាថ្ងៃទី ២៤ មករា ចៅក្រម Gerban Neto អ្នកទទួលបន្ទុកអង្គជំនុំជំរះ ឧទ្ធរណ៍ចំពោះអតីតប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ពីបទពុករលួយ បានស្នើឲ្យបង្កើនទម្ងន់ទោសដាក់ពន្ធនាគាពី ៩ ឆ្នាំដល់ ១២ ឆ្នាំ។ 
ចៅក្រមប្រេស៊ីលស្នើឲ្យបង្កើនទម្ងន់ទោសចំពោះអតីតប្រធានាធិបតី Lula  - ảnh 1 ចៅក្រមប្រេស៊ីលស្នើឲ្យបង្កើនទម្ងន់ទោសចំពោះអតីតប្រធានាធិបតី Lula 

(VOVworld) – នាថ្ងៃទី ២៤ មករា ចៅក្រម Gerban Neto អ្នកទទួលបន្ទុកអង្គជំនុំជំរះ ឧទ្ធរណ៍ចំពោះអតីតប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ពីបទពុករលួយ បានស្នើឲ្យបង្កើនទម្ងន់ទោសដាក់ពន្ធនាគាពី ៩ ឆ្នាំដល់ ១២ ឆ្នាំ។ នៅអង្គជំនុំជំរះ នៅទីក្រុង Porto Alegre លោក Neto បានសន្និដ្ឋានគាំទ្រសាលក្រមដែលចៅក្រម Sergio Moro បាននាំចេញនាខែកក្កដាឆ្នាំ  ២០១៧។ តាមនោះ អះអាងថា៖ លោក Lula da Silva បានប្រព្រឹត្តិអំពើពុករលួយក្នុងរឿងអាស្រូវនៅសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិ Petrobas។ ចៅក្រម  Leandro Paulsen អ្នកចូលរួមអង្គជំនុំជំរះឧទ្ធរណ៍ក៏បានបោះឆ្នោតគាំទ្រការកាត់ទោសលោក  Lula ផងដែរ។ នាបច្ចុប្បន្ន នៅមានចៅក្រមមួយនាក់ទៀតមិនទាន់បោះឆ្នោតនៅឡើយ។ សាលក្រមរបស់តុលាការនឹងសម្រេចជោគវាសនានយោបាយរបស់លោក Lula da Silva។ ប្រសិនបើត្រូវបានប្រកាសឥតទោសពៃអ្នកនយោបាយរូបនេះនឹងត្រូវបានអនុញ្ញតចូលរួមការបោះឆ្នោតនាខែតុលាខាងមុខក្នុងកាលៈទេសៈលោកជានិច្ចកាលនាំមុខគេក្នុងការបោះប្រជាមតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ