ចៅក្រមសហរដ្ឋអាមេរិក៖ បទបញ្ជាអន្តោប្រវេសរបស់ប្រធានាធិបតី Obama រំលោភលើរដ្ឋធម្មនុញ្ញ


ចៅក្រមសហរដ្ឋអាមេរិក៖ បទបញ្ជាអន្តោប្រវេសរបស់ប្រធានាធិបតី Obama រំលោភលើរដ្ឋធម្មនុញ្ញ - ảnh 1
ចៅក្រមសហរដ្ឋអាមេរិក៖ បទបញ្ជាអន្តោប្រវេសរបស់ប្រធានាធិបតី Obama រំលោភលើរដ្ឋធម្មនុញ្ញ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ ធ្នូ ចៅក្រោមសហរដ្ឋអាមេរិក លោក Arthur Schwab
នៅតំបន់ខាងលិច រដ្ឋ Pensylvania បានចាត់ទុកថា៖ បទបញ្ជារដ្ឋបាលដែលត្រូវ
បាន ប្រធានាធិបតីអាមេរិក លោក  Barack Obama ចេញផ្សាយ នាថ្ងៃទី ២០
វិច្ឆិកា ស្តីពីការ ហាមឃាត់ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤,៧
លាននាក់ បានរំលោភលើរដ្ឋធម្មនុញ្ញអាមេរិក។ នេះគឺជាសាលក្រោមកតិយុត្តិស
ដំបូងដែលទាក់ទិនដល់ផែនការកែទម្រង់ដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល
រាប់សិបឆ្នាំកន្លងមក ចំពោះច្បាប់អន្តោប្រវេសន៍របស់អាមេរិក។ ក្រោយរយៈ
ពេលច្រើនឆ្នាំត្រូវបានគណៈបក្សសាធារណៈរដ្ឋអាមេរិករារាំងមកនាថ្ងៃទី ២០
វិច្ឆិកា កន្លងទៅប្រធានាធិបតី Obama បានចុះហេត្ថលេខាលើបទបញ្ជារដ្ឋបាល
ស្តីពីកំណែទម្រង់ច្បាប់អន្តោប្រវេសន៍។ លោក Obama បានចាត់ទុកថា៖ រដ្ឋសភាអាមេរិកមិនធ្វើសកម្មភាពនិងគ្មានកិច្ចសហប្រតិបត្តិ ការដោយ
ហេតុនេះលោកត្រូវប្រើប្រាស់សិទ្ធិរបស់អ្នកជាប្រមុខស្ថាប័ននិតិប្រតិបត្តិខ្ពស់ បំផុតដើម្បីអនុវត្តរាល់វិធានការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ចាស់នៅអាមេរិក។ វិធានការមួយក្នុងផែនការពោលខាងលើគឺបទបញ្ជាហាមឃាត់មនុស្សឆ្លង
ព្រំដែនខុស ច្បាប់ចំនួន ៤,៧ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ