ចែករំលែកបទពិសោធន៍ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនៅវៀតណាមនិងEU

(VOVworld) - នាថ្ងៃទី១៤ កញ្ញា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម
ក្រសួងការបរទេសវៀតណាមបានសហការជាមួយក្រុមបេសកកម្មសហភាព
អឺរ៉ុប (EUD) រៀបចំវគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ស្វែងយល់អំពី EU និង
ទំនាក់ ទំនងវៀតណាម-EU៖ ចែករំលែកបទពិសោធន៍ក្នុងការទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុនៅថ្នាក់ជាតិនិងថ្នាក់តំបន់នៅវៀតណាមនិងEU”។នៅទីនេះ សិក្ខាកាម
 ត្រូវបានផ្គត់ផ្គង់ចំណេះដឹងអំពីEU លើកកំពស់ការយល់ដឹងអំពីកិច្ចព្រមព្រៀង
ក្របខ័ណ្ឌដៃគូសហប្រតិបតិ្តការ (PCA) រវាង EU និងវៀតណាម ព្រមទាំងចែក
រំលែកបទពិសោធន៍របស់អ្នកជំនាញការអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាស
ធាតុនៅប្រទេស EU នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ