ចែករំលែកបទពិសោធន៍ស្ដីពីយន្តការហិរញ្ញវត្ថុក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -នាថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ សមាគមកាកបាទក្រហមវៀតណាមរួមសហការជាមួយសមាគមកាកបាទក្រហមអាល្លឺម៉ង់ប្រចាំនៅវៀតណាមប្រារព្ធឡើងសន្និសីទតំបន់លើកដំបូងនៅអាស៊ី
ចែករំលែកបទពិសោធន៍ស្ដីពីយន្តការហិរញ្ញវត្ថុក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1ចែករំលែកបទពិសោធន៍ស្ដីពីយន្តការហិរញ្ញវត្ថុក្នុងការទប់ទល់នឹង
បម្រែបម្រួលអាកាសធាតុ (Internet) 

នាថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ សមាគមកាកបាទក្រហមវៀតណាមរួមសហការជាមួយសមាគមកាកបាទក្រហមអាល្លឺម៉ង់ប្រចាំនៅវៀតណាមប្រារព្ធឡើងសន្និសីទតំបន់លើកដំបូងនៅអាស៊ីស្ដីពីគម្រោងការណ៍ជួយឧបត្ថម្ភហិរញ្ញវត្ថុដោយផ្អែកលើការព្យាករណ៍ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពមនុស្សធម៌សំដៅបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ដោយរដ្ឋាភិបាលអាល្លឺម៉ង់ជាអ្នកធ្វើហិរញ្ញប្បទាន។ នៅទីនេះ អង្គប្រជុំបានចែករំលែកបទពិសោធន៍ ព័ត៌មានស្ដីពីយន្តការជួយឧបត្ថម្ភហិរញ្ញវត្ថុមនុស្សធម៌ថ្មីដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ។ តាមរយៈសន្និសីទនេះ គណៈចាត់តាំងមានបំណងបង្កើតឡើងបណ្ដាញអ្នកជំនាញការស្ដីពីរូបសណ្ឋានជួយឧបត្ថម្ភហិរញ្ញវត្ថុដោយផ្អែកលើការព្យាករ។អង្គប្រជុំក៏បានពិភាក្សាលើវិធានការដែលមានស្រាប់ និងកសាងផែនការដែលមានលក្ខណៈតំបន់ជាដើម។

        សន្និសីទតំបន់អាស៊ីស្ដីពីការជួយឧបត្ថម្ភហិរញ្ញវត្ថុដោយផ្អែកលើ ព្យាករណ៍ (FbF) នឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ១៥ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ