ចុងឆ្នាំ ២០២០ វៀតណាមនឹងកាត់បន្ថយគ្រួសារក្រីក្រតាមលក្ខណៈវិនិច្ឆ័យពហុសមាសភាគចុះត្រឹមតែ ២,៧៥%

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានចូលរួមសន្និសីទទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ដើម្បីបូកសរុបការងារកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាល ២០១៦-២០២០។

ចុងឆ្នាំ ២០២០ វៀតណាមនឹងកាត់បន្ថយគ្រួសារក្រីក្រតាមលក្ខណៈវិនិច្ឆ័យពហុសមាសភាគចុះត្រឹមតែ ២,៧៥% - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទ (រូបថត៖ VGP)

យោងតាមរបាយការណ៍ នៅឯសន្និ សិទ ដែលតាមការប៉ាន់ប្រមាណថា នៅចុងឆ្នាំនេះអត្រាគ្រួសារក្រីក្រ នឹងមានត្រឹមតែ ២,៧៥% ប៉ុណ្ណោះ។ ហេតុដូច្នេះ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ អាត្រាភាពក្រីក្រមានការថយចុះប្រចាំឆ្នាំជាមធ្យម ១,៤៣% /ឆ្នាំ ហើយសម្រេចបានគោលដៅ ដែលរដ្ឋសភាប្រគល់ ជូន។ រហូតមកដល់ពេលនេះ ស្រុកក្រីក្រចំនួន ៨/៦៤ បានរួចផុតពីស្ថាន ភាពលំបាកពិសេស។ គ្រោងនឹងនៅដំណាច់ឆ្នាំនេះ នឹងមានស្រុកចំនួន ៣២ ទៀតដែលបានរួចផុតពីស្ថាន ភាពស្រុកក្រីក្រ ដោយឈានដល់សម្រេចគោលដៅដែលបានកំណត់។

យ៉ាងណាមិញ ចំពោះមុខការលំបាកបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងខែមេសាឆ្នាំ ២០២០នេះ រដ្ឋាភិបាលបានចេញវិធានការនិងគោលនយោបាយដើម្បីជួយដល់ប្រជាជនដែលកំពុងជួបការលំបាក។ ពោល គឺ តំបន់នានាបានអនុម័តលើបញ្ជីឈ្មោះមនុស្សជាង ១៦ លាននាក់ នៅក្នុងក្រុមមុខសញ្ញាទទួលផល ដែលមានថវិកាសរុប ១៧.៥ ពាន់ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ