ចំណាប់អារម្មណ៍ពីពិធីបើក ASEAN Para Games ២០១៧

(VOVWORLD) -នាយប់ថ្ងៃទី ១៧ កញ្ញា ពីធីបើក មហាមហោស្រពកីឡាតំបន់អាស៊ី អាគ្នេយ៍សម្រាប់ជនពិការ (ASEAN Para Games) លើកទី ៩ បានប្រព្រឹត្តិទៅនៅ កីឡដ្ឋាន Bukit Jalil ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ 
ចំណាប់អារម្មណ៍ពីពិធីបើក ASEAN Para Games ២០១៧ - ảnh 1ចំណាប់អារម្មណ៍ពីពិធីបើក ASEAN Para Games ២០១៧ 

នាយប់ថ្ងៃទី ១៧ កញ្ញា ពីធីបើក មហាមហោស្រពកីឡាតំបន់អាស៊ី អាគ្នេយ៍សម្រាប់ជនពិការ (ASEAN Para Games) លើកទី ៩ បានប្រព្រឹត្តិទៅនៅ កីឡដ្ឋាន Bukit Jalil ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បើប្រៀបនឹងពិធីបើក SEA Games លើកទី ២៩ ដែលបានប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ីដដែលនោះ គឺពិធីបើកព្រឹត្តិការណ៍កីឡាធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ជនពិការលើកនេះបានទាក់ទាញការចាប់អារម្មណ៍ដូចគ្នា។ បន្ទាប់ពីក្បួនដង្ហែររបស់ក្រុមនានា កីឡាករ និងទស្សនិកជនបានទស្សនាឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលជាច្រើន។

ពិធីបើក Para Games បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ម៉ោង ហើយបើកការប្រកួតជាផ្លូវការក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ កញ្ញា។

នាល្ងាចថ្ងៃទី ១៨ កញ្ញា ក្រុមជម្រើសលើកដំដែកវៀតណាម ដណ្ដើមបានមេដាយមាសចំនួន ២ គ្រឿង នៅ ASEAN Para Games។ ក្នុងនោះ កីឡាក Le Van Cong ដណ្ដើមបានមេដាយមាស ១ គ្រឿង ក្នុងវិញ្ញាសារលើកដុំដែកប្រភេទទម្ងន់ ៤៩ គីឡូក្រាម ព្រមទាំងបំបែកឯតទគ្គកម្ម ASEAN Para Games។ នៅប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ Nguyen Binh An ដណ្ដើមបានមេដាយមាស ១ គ្រឿង ហើយបានបំបែកឯតទគ្គកម្មចាស់។ គិតដល់ល្ងាចថ្ងៃទី ១៨ កញ្ញា វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៦ លើវិញ្ញាសារហែលទឹក និងលើកដុំដែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ