ចំណាប់អារម្មណ៍អំពីបុណ្យតេតនិងប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ ក្នុងក្រសែភ្នែករបស់លោកឯកអគ្គរដ្ឋទូតអាមេរិកនិងឯគ្គរដ្ឋទូតបារាំង

(VOVWORLD) - វៀតណាមនៅតែបំពេញភារកិច្ចពីរដើរទន្ទឹមគ្នាប្រកបដោយជោគជ័យ៖ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ អាណត្តិ ២០២០-២០២១។
ចំណាប់អារម្មណ៍អំពីបុណ្យតេតនិងប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ ក្នុងក្រសែភ្នែករបស់លោកឯកអគ្គរដ្ឋទូតអាមេរិកនិងឯគ្គរដ្ឋទូតបារាំង - ảnh 1ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink  (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានឲ្យដឹងថា នេះគឺជាឆ្នាំទី ៤ ហើយ ដែលលោកនិងក្រុមគ្រួសារបានទទួលអំណរបុណ្យតេតនៅវៀតណាម។ ជារៀងរាល់ឆ្នាំ លោកតែងតែចូលរួមសកម្មភាពត្រៀមរៀប ចំអំណរបុណ្យតេត ដូចជា៖ វេចនំអន្សម ទស្សនាចំការផ្កាម៉ាកខៃ និងទៅវត្តអារាមជាដើម។ យោងតាមលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink បានឲ្យដឹងថា ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាក សម្រាប់សហរដ្ឋអាមេរិកនិងវៀតណាម ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ប៉ុន្តែលោកមានអារម្មណ៍សប្បាយរីករាយ ព្រោះថា ក្នុងបរិបទដ៏លំបាកនេះ ប្រទេសទាំងពីរបានរកឃើញឱកាសសហប្រតិបត្តិការជាមួយគ្នា។ លោក ឯកអគ្គរដ្ឋទូត Daniel J. Kritenbrink សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តកសាងនិងពង្រឹងជំនឿទុកចិត្ត គ៏ដូចជាគោរពគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យថែមទៀតផងដែរ។

ចំពោះឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមលោក Nicolas Warnery បានឲ្យដឹងថា បុណ្យតេតវៀតណាមគឺពោរពេញទៅដោយអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិដ៏វិសេសវិសាល។ នៅថ្ងៃទី ១ នៃបុណ្យតេត ប្រជាជនវៀតណាមមានទម្លាប់ទៅសួរសុខទុក្ខសាច់ញ្ញាតគ្រួសារ។ វាយតំលៃសមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំកន្លងទៅ លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានលើកឡើងថា ក្នុងបរិបទកើតមានជំងឺរាតត្បាតកូវីដ ១៩ នោះ វៀតណាមនៅតែបំពេញភារកិច្ចពីរដើរទន្ទឹមគ្នាប្រកបដោយជោគជ័យនោះគឺ៖ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ លោកឯកអគ្គរដ្ឋទូត Nicolas Warnery មានគោលបំណងថា នៅឆ្នាំ ២០២១ ប្រទេសទាំងពីរនឹងរួមសហការគ្នា ដើម្បីជំរុញទំនាក់ទំនងឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀតលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ