ចំណូលរបស់សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-រ៉ែវៀតណាមក្នុងឆ្នាំ២០១៤កើន១៤%

ចំណូលរបស់សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-រ៉ែវៀតណាមក្នុងឆ្នាំ២០១៤កើន១៤% - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP/Lê Tuấn)


(VOVworld)- ចំណូលរបស់សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-រ៉ែវៀតណាមក្នុងឆ្នាំ២០១៤
កើន១៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ នេះជាព័ត៌មានដែល បាននប្រកាសក្នុងសន្និសីទបូកសរុបការងារឆ្នាំ២០១៤​និងលាតត្រដាងភារកិច្ច
ឆ្នាំ២០១៥ របស់សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-រ៉ែវៀតណាម (Vinacomin) ដែលប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី១៣មករា។ ចូលរួមក្នុងសន្និសីទ លោក ឧបនាយករដ្ឋមន្ត្រី
Hoang Trung Hai បានសំណូមពរថា ក្នុងឆ្នាំ២០១៥ សម្ព័ន្ធក្រុមហ៊ុនបន្តអនុវត្ត
វិធានការគ្រប់គ្រង់ និងបច្ចេកវិទ្យាខ្ពស់។​ទន្ទឹមនឹងនោះ ត្រូវមានវិធានការសកម្ម
ជាងទៀត ដើម្បីធានាសុវត្ថិភាពសម្រាប់ពលករ កាត់បន្ថយគ្រោះថ្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ