ចិន - EU អះអាងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងបរិបទ​ក្រោយ​ពី​ជំងឺរាតត្បាត Covid – 19

(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែមិថុនា (ម៉ោងនៅទីក្រុងប៉េកាំង) មេដឹកនាំចិន និង សហភាពអឺរ៉ុប (EU) បានចូលរួមកិច្ចប្រជុំកំពូល ចិន - EU លើកទី ២២ តាមរយៈប្រព័ន្ធវីដេអូ។
ចិន - EU អះអាងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងបរិបទ​ក្រោយ​ពី​ជំងឺរាតត្បាត Covid – 19 - ảnh 1 ប្រធាន ក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel  (រូបថត៖ TTXVN)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ចិនគឺជាដៃគូ គឺមិនមែនជាគូប្រជែងរបស់ EU ហើយគោលបំណងរបស់ភាគីទាំងពីរគឺ គោរពគ្នា ពង្រឹងការយោគយល់គ្នា ទៅវិញទៅមក ដើម្បីពង្រីកថែមទៀត នូវផលប្រយោជន៍រួម កសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និង EU ដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងលើពិភពលោក។

ជាការឆ្លើយតប  ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធាន ក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel មានគោលបំណងចង់បង្កើនការអនុវត្តកិច្ចពិភាក្សាយុទ្ធសាស្ត្រជាមួយចិនជាពិសេសគឺលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំង Covid- 19 ស្ដារផលិតកម្ម ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញសេដ្ឋកិច្ចឌីជីថលជាដើម។

នៅក្នុងកិច្ចប្រជុំកំពូល ចិន - អឺរ៉ុបលើកទី ២២ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀត អំពីការចរចារលើកិច្ចព្រមព្រៀងវិនិយោគចិន - អឺរ៉ុបដែលកំពុងមានវឌ្ឍន៍ភាព ហើយនឹងខិតខំប្រឹងប្រែង ដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ