ចិន ជប៉ុន និងកូរ៉េខាងត្បូង ផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

នៅសន្និសីទជាន់ខ្ពស់ត្រីភាគីលើកទី ៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ឧសភា នៅ
ប៉េកាំង ចិន ជប៉ុន និងកូរ៉េខាងត្បូង បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនៅសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងឯកភាពថា៖ រឿងសាកល្បងនុយក្លេអ៊ែររបស់
ប្រទេសនេះ គឺ មិនអាចព្រមទទួលបានទេ។ ប្រធានាធិបតីកូរ៉ែខាងត្បូង Lee Myung Bak បានជូនដំណឹងថា៖ ប្រទេសទាំង៣ ឯកភាពថា៖នឹងមិនទទួលយកបណ្ដារឿងសាកល្បង
នុយក្លេអ៊ែរឬ អំពើបង្ករឿងហេតុ ណាមួយពីភាគី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា
និតកូរ៉េ។ នាយករដ្ឋមន្ត្រី ជប៉ុន Yoshihiko Noda បានចាត់ទុកថា៖ ប្រទេសទាំង ៣ ត្រូវទប់
ស្កាត់រល់ការបង្ករឿងហេតុរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងអនា
គត និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ អំពីបញ្ហានេះ។ ក្នុងពេលនោះ
នាយករដ្ឋមន្ត្រីចិន វែនជាប៉ាវ បានសង្កត់ធ្ងន់ថា៖ ភាគីទាំងឡាយត្រូវអត់ធ្មត់និងសម្តែង
សុឆន្ទះ ដើម្បីដោះស្រាយជំលោះ និងចាប់ផ្តើមការចរចារឡើងវិញ។ ទន្ទឹមនឹងនោះ ចិនអំពាវនាវបន្តខំប្រឹងប្រែង ដោះស្រាយបញ្ហាសព្វាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េតាម
រយៈការចរចារ៦ភាគី៕

ចិន ជប៉ុន និងកូរ៉េខាងត្បូង ផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1
ចិន ជប៉ុន និងកូរ៉េខាងត្បូង បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនៅ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ