ចិន និង​សិង្ហបុរីឯកភាពគាំទ្រលិទ្ធិពហុភាគីនិយមនិងសេរីពាណិជ្ជកម្ម

(VOVWORLD) - ចិនត្រៀមខ្លួនជាស្រេចសហការជាមួយសិង្ហបុរីដើម្បីផ្សព្វផ្សាយសារយ៉ាងច្បាស់លាស់អំពីការគោរពលិទ្ធិពហុភាគីនិយម ក៏ដូចជា ប្រឆាំងជំទាស់នឹងលិទ្ធិឯកតោភាគីនិយម និងលិទ្ធិគាំពារនិយម។
ចិន និង​សិង្ហបុរីឯកភាពគាំទ្រលិទ្ធិពហុភាគីនិយមនិងសេរីពាណិជ្ជកម្ម - ảnh 1សមាជិកក្រុមប្រឹក្សារដ្ឋនិង រដ្ឋមន្ត្រីការបរទេស ចិនលោក Wang Yi  

សេចក្តីថ្លែងការណ៍នេះត្រូវបានសមាជិកក្រុមប្រឹក្សារដ្ឋនិង រដ្ឋមន្ត្រីការបរទេស ចិនលោក Wang Yi បាននាំចេញកាលពីថ្ងៃទី១ ខែសីហា ក្នុងជំនួបជាមួយសម ភាគីសិង្ហបុរី លោក Vivan Balakrishnan ។ លោក Wang Yi បានវាយតម្លៃយ៉ាង សកម្មចំពោះតួនាទីរបស់សិង្ហបុរីក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីរវាងចិន និង អាស៊ាន ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់រវាងចិននិងអាស៊ានក្នុង រយៈពេល៣ឆ្នាំកន្លងទៅ ព្រមទាំងអះអាងថាចិនតែងតែគាំទ្រចំពោះតួនាទីរបស់ អាស៊ានក្នុងដំណើការសហប្រតិបត្តិការរវាងអាស៊ីបូព៌ានិងអាស៊ាន។ រីឯខ្លូនវិញ លោក Vivan ឯកភាពថាប្រទេសទាំងពីរគប្បីប្រឆាំងនឹងលិទ្ធិឯកតោភាគីនិយម និងគាំពារពាណិជ្ជកម្មដែលកំពុងផ្ទុះឡើង ព្រមទាំងរក្សាលិទ្ធិពហុភាគីនិយម ក៏ដូចជាពាណិជ្ជកម្មសេរីនិងធ្វើសមហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ