ចិន និងអាស៊ានបានឯកភាពគ្នាក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត

(VOVWORLD) - នាថ្ងៃទី ១៤ មីនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ចិននិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការដែនសមុទ្រជាក់ស្តែង និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ 
ចិន និងអាស៊ានបានឯកភាពគ្នាក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសខាងលើត្រូវបានលោក Wang Wenbin លើកឡើង បន្ទាប់ពីកិច្ចប្រជុំលើកទី៣៨ នៃក្រុមការងាររួមអាស៊ាន-ចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមីនាកន្លងទៅ។ ក្នុងជំនួបនេះ ចិន និងបណ្តាប្រទេសអាស៊ានបានបន្តជំរុញការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើទស្សនៈស្តីពីការអនុវត្ត DOC ក៏ដូចជាកិច្ចសហប្រតិបត្តិការលើសមុទ្រ ដោយបានឯកភាពអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនលើវិស័យដូចជា ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថាន និងការរុករកសមុទ្រ ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ ជំរុញការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ភាគីនានាក៏បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីផែនការការងារសម្រាប់ឆ្នាំនេះ ដោយយល់ព្រមរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីការអនុវត្ត DOC និងកិច្ចប្រជុំក្រុមការងាររួម DOC នៅឆ្នាំនេះ នាំមកវឌ្ឍនភាពបន្ថែមទៀតក្នុងដំណើរការចរចា COC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ