ចិន៖ អាកាសយានដ្ឋានអន្តរជាតិហុងកុងបានបើកដំណើរការឡើងវិញ​នាព្រឹក​ព្រលឹមថ្ងៃទី ១៣ ខែសីហា​

(VOVWORLD) -បណ្ដាជើងហោះហើរនៅព្រលានយន្តហោះ នឹងត្រូវអនុវត្តន៍ក្នុងរយៈពេលពីពីរដល់បីម៉ោងទៀត។ ក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើការចុះឈ្មោះសម្រាប់អ្នកដំណើរ។
ចិន៖ អាកាសយានដ្ឋានអន្តរជាតិហុងកុងបានបើកដំណើរការឡើងវិញ​នាព្រឹក​ព្រលឹមថ្ងៃទី ១៣ ខែសីហា​ - ảnh 1 បាតុករនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។ (ប្រភព៖ រ៉យទ័រ)

អាកាសយានដ្ឋានអន្តរជាតិហុងកុង (ចិន) ត្រូវបានដំណើរការឡើងវិញជាប្រចាំ។  អ្នកនាំពាក្យមួយរូបនៃ ទីភ្នាក់ងារគ្រប់គ្រងអាកាសយានដ្ឋានបានឲ្យដឹងថា តាមគម្រោង បណ្ដាជើងហោះហើរនៅព្រលានយន្តហោះ នឹងត្រូវអនុវត្តន៍ក្នុងរយៈពេលពីពីរដល់បីម៉ោងទៀត។ ក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើការចុះឈ្មោះសម្រាប់អ្នកដំណើរ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប៉ូលីនៅតំបន់រដ្ឋបាលពិសេសហុងកុងបានឲ្យដឹងថា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា កម្លាំងនេះបានចាប់ខ្លួនមនុស្សចំនួន ១៤៩ នាក់ ពីបទប្រមូលផ្តុំខុសច្បាប់ វាយប្រហារលើប៉ូលីសនិងរារាំងសមត្ថកិច្ចក្នុងការបំពេញកាតព្វកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ