ចិន-កូរ៉េខាងត្បូងពិភាក្សាអំពីរបៀបចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ

ចិន-កូរ៉េខាងត្បូងពិភាក្សាអំពីរបៀបចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ - ảnh 1
បេសជនពិសេសទទួលបន្ទុកការចរចារ ៦ ភាគីនៃប្រទេសនេះ លោក Wu Dai Wei បានជួបធ្វើការជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Tae Young (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៤ វិច្ឆិកា ក្រសួងការបរទេសចិនបានឲ្យដឹងថា៖ បេសជនពិសេសទទួលបន្ទុកការចរចារ ៦ ភាគីនៃប្រទេសនេះ លោក
Wu Dai Wei បានជួបធ្វើការជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Tae
Young ដែល កំពុងមានដំណើរទស្សនកិច្ចនៅចិនដើម្បីពិភាក្សាអំពីរបៀប
ចាប់ផ្តើមការចរចារ ៦ ភាគីស្តីពីបញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឡើងវិញ។ ក្នុងពេលដែល ចិននិង
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ សង្ឃឹមថា៖ ការចរចារ ៦ ភាគីនឹងត្រូវបានចាប់ផ្តើមឡើងវិញយ៉ាងឆាប់ៗ។ នោះ ជប៉ុនកូរ៉េខាងត្បូង
និងអាមេរិកនៅរក្សាទស្សនៈរបស់ខ្លួន ហើយចាត់ទុកថា ៖ បណ្ដាវង់ចរចារ
ត្រូវចាប់ផ្តើមឡើងវិញបានដរាណាព្យុងយ៉ាងមានការបោះជំហានជាក់
ស្តែងសំដៅបញ្ឈប់សកម្មវិធីនុយក្លេអ៊ែរ។ នាថ្ងៃដ៏ដែល ក្រសួងការបរទេស
អាមេរិកបានឲ្យដឹងថា៖ បេសកជនពិសេសទទួលបន្ទុកគោលយោបាយស្តីពី
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Glyn Davies នឹងទៅ
បំពេញទស្សនកិច្ចនៅចិន កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េនាពាក់កណ្ដាលសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ