ចិនក្រើនរំលឹកដល់ព័ត៌មានអាមេរិកអនុវត្តប្រព័ន្ធខែលមីស្ស៊ីលនៅអាស៊ីនិងមជ្ឈឹមបូព៌ា

ចិនក្រើនរំលឹកដល់ព័ត៌មានអាមេរិកអនុវត្តប្រព័ន្ធខែលមីស្ស៊ីលនៅអាស៊ីនិងមជ្ឈឹមបូព៌ា   - ảnh 1
ប្រព័ន្ធខែលមីស្ស៊ីល១របស់អាមេរិក
(រូបថតៈInternet)


(VOV)- នាថ្ងៃទី២៧មិនា ចិនបានអំពាវនាវប្រទេសនានាប្រុងប្រយ័ត្ន ក្រោយពី អាមេរិកបង្ហើបឲ្យដឹងអំពី ផែនការដំឡើងប្រព័ន្ធខែលមីស្ស៊ីលប្រឆំាង មីស្ស៊ីលនៅ
អាស៊ី និងមជ្ឈឹមបូព៌ា។ ថ្លែងមតិក្នុងសន្និសីទកាសែតជាប្រចាំ អ្នកនាំពាក្យក្រសួង
ការបរទេសចិន Hong Lei បានលើកច្បាស់ថា ចិនយកចិត្តទុកដាក់ដល់ព័ត៌មាន
នេះ និងចាត់ទុកថាប្រទេសទាំងឡាយត្រូវទប់ទល់និងបណ្តាបញ្ហាប្រឆាំងមីស្ស៊ីល
យ៉ាងប្រុងប្រយត្ន ក្រោមទស្សនៈ បង្កើនទំនុកទុកចិត្តគ្នា ក៏ដូចជា ទទួលបានស្ថិរ
ភាព សន្តិសុខអន្តរជាតិ តាមរយៈបណ្តាវិធានការទាំងការទូត និងនយោបាយ។

        មុននោះបណ្តាញផ្សព្វផ្សាយរបស់ចិនបានដកស្រង់សម្តីរបស់មន្រ្តីជាន់ខ្ពស់
១រូប នៃសេតវិមាននិយាយថា អាមេរិកកំពុងពិនិត្សដំឡើងខែលមីស្ស៊ិលប្រឆំាង
មីស្ស៊ីល នៅអាស៊ីនិងមជ្ឈឹមបូព៌ា ដូចគ្នានិងប្រព័ន្ធការពារមីស្ស៊ិលនៅអ៉រុបផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ