ចិនខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី ២១ ខែមេសា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥០៦ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,២៣ លាននាក់។
ផ្លូវមួយក្នុងទីក្រុងសៀងហៃ (ចិន)។ (រូបថត៖ Kyodo/TTXVN) |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដែលរហូតមកដល់ពេលនេះបានកត់ត្រាករណីឆ្លងជំងឺជាង ៨២,៤៧ លាននាក់ និងករណីស្លាប់មានចំនួនជាង ១,០១ លាននាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
នៅតំបន់អាស៊ី កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសចិន ជាពិសេសនៅទីក្រុងសៀងហៃ កំពុងទទួលបានការយកចិត្តទុកដាក់ជាច្រើន នៅពេលដែលមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកកំពុងអនុវត្តន៍វិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅតាមមូលដ្ឋានដែលបានផ្ទុះឡើងជំងឺរាតត្បាត ជាវិធានការដែលអាចធ្វើឲ្យអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕