ចិនគាំទ្រការចរចារផ្ទាល់រវាងអាមេរិកនិងស.ប.បកូរ៉េ

ចិនគាំទ្រការចរចារផ្ទាល់រវាងអាមេរិកនិងស.ប.បកូរ៉េ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hong Lei (រូបថត៖Kyodo/TTXVN)

(VOVworld) - ចិននាថ្ងៃទី១៨ ឧសភា បានសំដែងការគាំទ្រចំពោះការចរចាររវាង
អាមេរិកនិងស.ប.បកូរ៉េអំពីកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង។អ្នកនាំពាក្យក្រសួង
ការបរទេសចិនលោក Hong Lei បានចេញសេចក្ដីប្រកាសពោលខាងលើក្រោយពី
បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump
សំដែងការត្រៀមខ្លួនជាស្រេចចរចារជាមួយមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un
 សំដៅបញ្ចុះបញ្ចូលព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។នេះជា
ចំណុចខុសប្លែកធំមួយបើប្រៀបនឹងគោលនយោបាយរបស់រដ្ឋអំណាចរបស់ប្រធា
នាធិបតីលោក Barack Obama។គិតតាំងពីមុនមក វ៉ាស៊ីនតោននៅ យកចិត្តទុកដាក់
ដល់ការបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ រហូតដល់ ពេលណាដែល
ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះតាមរយៈសកម្ម
ភាពជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ