ចិនគប្បីកសាង COC ជាមួយបណ្ដាប្រទេសអាស៊ាន


ចិនគប្បីកសាង COC ជាមួយបណ្ដាប្រទេសអាស៊ាន - ảnh 1
ចិនគប្បីកសាងក្រមប្រតិបត្តិតំបន់សំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ជាមួយបណ្ដាប្រទេសអាស៊ាន។ (Image: VNA)

(VOVworld) – ចិនគប្បីកសាងក្រមប្រតិបត្តិតំបន់សំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (COC) ជាមួយបណ្ដាប្រទេសអាស៊ាន។ នេះគឺជាប្រការដែលបណ្ដា
អ្នកជំនាញការ អន្តរជាតិសង្កត់ធ្ងន់នៅវេទិការវាយតំលៃទង្វើដាក់ស្ថានីយ៍ខួង
Haiyang Shiyou 981 ដោយខុសច្បាប់របស់ចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង
តំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាមដែលបានប្រព្រឹត្តទៅនៅទីក្រុង
Da Nang (ភាគកណ្ដាលវៀតណាម)។ អ្នកជំនាញការនៅក្នុងនិងក្រៅប្រទេស
ជាច្រើននាក់បានប្រឆាំងជំទាស់ទង្វើរបស់ចិននៅ សមុទ្រខាងកើត។
សាស្ត្រាចារណ៍ Eric Franckx របស់មហាវិទ្យាល័យសេរីភាពទីក្រុង Brussels
របស់បែលហ្ស៊ីក បានឲ្យដឹងថា៖

“យើងខ្ញុំស្រាវជ្រាបញ្ហានេះពីទស្សនៈចំនួន ២ ផ្សេងៗ។ បន្ទាប់នោះ ទទួល
ស្គាល់ អិធិបតេយ្យភាពចំពោះតំបន់នេះតាមច្បាប់អន្តរជាតិ។ តាមខ្ញុំគិតថា៖
ភស្តុតាងរបស់ វៀតណាមគឺច្បាស់លាស់បើប្រៀបនឹងភស្តុតាងដែលចិនបាន
នាំចេញ។ ទោះបីជា ចិនចូលរួមបណ្តឹងតវ៉ានេះដែរឬទេ នោះគឺ វៀតណាម
គប្បីនាំរឿងហេតុនេះទៅតុលាការអន្តរជាតិ។ តាមរយៈនោះ​វៀតណាម
អាចឆ្លៀតយកការគាំទ្រនៃសហគមន៍ អន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ