ចិនចោទប្រកាន់អាមេរិកថាបានគាបសង្កត់ទៅលើកម្មវិធី TikTok

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៨ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់បញ្ហាសន្តិសុខជាតិ ធ្វើជាលេសមួយ ដើម្បីឆ្លើយតបនឹងក្រុមហ៊ុនចិន។
ចិនចោទប្រកាន់អាមេរិកថាបានគាបសង្កត់ទៅលើកម្មវិធី TikTok - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin 

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះក៏បានអំពាវនាវឱ្យសហរដ្ឋអាមេ   រិក គោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ព្រមទាំងគោរពតាមបទប្បញ្ញត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាធ្វើឲ្យប្រសើរឡើងជាអតិបរមានូវបរិយាកាសអាជីវកម្មប្រកបដោយសមភាព យុត្តិធម៌បំផុត បើកចំហរ និងមិនរើសអើងចំពោះអង្គភាពអាជីវកម្មបរទេសផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ត្រូវបានធ្វើឡើងក្នុងមួយថ្ងៃបន្ទាប់ពីចៅក្រមតុលាការអាមេរិកកាលពីថ្ងៃទី ២៧ ខែកញ្ញា បានសម្រេចចិត្តផ្អាកក្រិតស្តីពីការហាមប្រាមរបស់អាជ្ញាធរអាមេរិកចំពោះកម្មវិធីចែករំលែកវីដេអូ Tiktok ។ ក្រុមហ៊ុន Bytedance ដែលជាក្រុមហ៊ុនម្ចាស់កម្មវិធី Tiktok បានដាក់ពាក្យបណ្តឹងប្រឆាំងជំទាស់នឹងការបទបញ្ជាហាមឃាត់របស់រដ្ឋាភិបាលអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ