ចិនដោះសារឲ្យសកម្មភាពធ្វើសមយុទ្ធយោធារបស់ខ្លួននៅសមុទ្រខាងកើត

(VOVworld)-ដោយមិនអើពើរដល់ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់វៀតណាម
និងសធារមតិអន្តរជាតិ ចិននៅតែបន្តអនុវត្តរាល់សកម្មភាពធ្វើសមយុទ្ធខុសច្បាប់ នៅតំបន់ភាគឦសានចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម ហើយថែមទាំង
ឡើងសម្លេង ដោះសារឲ្យសកម្មភាពធ្វើសមយុទ្ធនេះរបស់ខ្លួនផង ដែរ។ ចិនបាន
ចាត់ទុក នេជាសកម្មភាពធ្វើសមយុទ្ធប្រចាំឆ្នាំ និងស្របជាមួយ ការកំណត់របស់
អន្តរជាតិ។ តាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានគយចិនថា ការធ្វើសមយុទ្ធ
នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣១កក្កដា នៅភាគ អាគ្នេយ៍របស់ខេត្ត
ហាយណាន(ចិន)។ ចំពោះមុខការប្រឆាំងជំទាស់យ៉ាងខ្លាំង ក្លារបស់វៀតណាម
និងសហគមន៍អន្តរជាតិ នាថ្ងៃទី២៥កក្កដា ភាគីចិនបានឡើង សម្លេងដោះសារ
ឲ្យសកម្មភាពនេះរបស់ខ្លួន។​ ភាគីចិននៅតែចាត់ទុកថា ការធ្វើ សមយុទ្ធនេះគឺសម
ស្របនឹងការកំណត់និងច្បាប់អន្តរជាតិ ព្រមទាំងប្រកាសថា ចិននឹងបន្តរៀប
ចំរាល់ការធ្វើសមយុទ្ធស្រដៀងគ្នានាពេលខាងមុខទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ