ចិនត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងបញ្ហានៅសមុទ្រខាងកើត


ចិនត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងបញ្ហានៅសមុទ្រខាងកើត - ảnh 1
ចិនត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងបញ្ហានៅសមុទ្រខាងកើត​ (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិថុនា ថ្នាក់ដឹកនាំអាមេរិកនិងណូវ៉ែនហ្សេឡង់បានចេញ សេចក្តីថ្លែងការដែលបានសង្កត់ធ្ងន់ថា៖ ចិនត្រូវប្រតិបត្តិតាមការកំណត់នៃបណ្ដាកិច្ច ព្រមព្រៀងអន្តរជាតិដែលចិនបានចូលរួម ជាពិសេសគឺអនុសញ្ញានៃ អ.ស.ប. អំពីច្បាប់
សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ថ្លែងមតិបន្ទាប់ពីការចរចារនៅវិមានសជាមួយ នាយករដ្ឋមន្ត្រីនូវ៉ែនហ្សេឡង់ លោក John Key ដែលកំពុងមានដំណើរទស្សនកិច្ចនៅ
អាមេរិក ប្រធានាធិបតីអាមេរិក លោក Barack Obama បានសង្កត់ធ្ងន់ថា៖ ត្រូវដោះ ស្រាយជំលោះតាមច្បាប់អន្តរជាតិដែលបានបណ្ដាលឡើងដោយការដែលចិនដាក់
ស្ថានីយ៍ខួងខុសច្បាប់នៅសមុទ្រខាងកើតនិងជៀសវាងភាពតានតឹងឡើងជណ្តើរ។
រីឯ ខ្លួនវិញ នាយករដ្ឋមន្ត្រីនូវ៉ែនហ្សេឡង់ លោក John Key បានសម្តែងទស្សនៈដូចគ្នា ជាមួយប្រធានាធិបតីអាមេរិកអំពីបញ្ហាលើសមុទ្រខាងកើតផងដែរ។ នាថ្ងៃទី ៤ មិថុនា
កន្លងមក តុលាកាអាជ្ញាកណ្ដាលទទួលបានបណ្តឹងតវ៉ារបស់ហ្វីលីពីនអំពីជំលោះអាធិប តេយ្យភាពកោះសមុទជាមួយចិន ហើយដាក់ចេញពេលវេលាចុងក្រោយសំរាប់ប៉េកាំង ត្រូវមានប្រតិបត្តិកម្មជាផ្លូវការមុនថ្ងៃទី ១៥ ធ្នូ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ