ចំនួនគណនីមូលបត្របើកថ្មី ទទួលបានកំណត់ត្រាក្នុងខែវិច្ឆិកា

(VOVWORLD) - ចំពោះវិនិយោគិនបរទេស វិនិយោគិនឯកជនបានបើកគណនីថ្មីចំនួន ៤៧៣ ដែលជាបរិមាណខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។ អង្គការបរទេសនានាក៏បានបើកគណនីថ្មីចំនួន ២៤ ក្នុងខែវិច្ឆិកាផងដែរ។
ចំនួនគណនីមូលបត្របើកថ្មី ទទួលបានកំណត់ត្រាក្នុងខែវិច្ឆិកា - ảnh 1ដ្យាក្រាមចំនួនគណនីមូលបត្រដែលបានបើកថ្មីនៅតាមខែនីមួយៗ។ 

ក្នុងខែវិច្ឆិកា ចំនួនគណនីមូលបត្របើកថ្មីបានឈានដល់កំណត់ត្រាមួយដោយមានគណនីថ្មីចំនួន ២២១.៣០០។ ដូច្នេះ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា វៀតណាមមានគណនីមូលបត្រចំនួនជាង ៤លានគណនី ដែលបានកើនឡើងជាង ១.៣លានគណនីបើប្រៀបធៀបនឹងរយៈពេលចុងឆ្នាំ២០២០។ វិនិយោគិនឯកជនបានបើកគណនីថ្មីច្រើនបំផុត ដោយមានគណនីចំនួនជាង ២២០.៦០០។ ចំពោះវិនិយោគិនបរទេស វិនិយោគិនឯកជនបានបើកគណនីថ្មីចំនួន ៤៧៣ ដែលជាបរិមាណខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។ អង្គការបរទេសនានាក៏បានបើកគណនីថ្មីចំនួន ២៤ ក្នុងខែវិច្ឆិកាផងដែរ។

មុននោះ វិនិយោគិនឯកជនក្នុងស្រុកសរុបបានបើកគណនីថ្មីចំនួនជាង១លានគណនីក្នុងខែតុលាឆ្នាំ២០២១ ស្រូបយក៩៩.៥%នៃចំនួនគណនីបើកថ្មីសរុប។ នេះគឺជាកម្លាំងចលករដ៏សំខាន់ ដែលជួយបង្កើនសន្ទនីយភាពទីផ្សារ ហើយ VN-Index បានកំណត់កម្រិតកំពូលថ្មីជាបន្តបន្ទាប់នៅឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ