ចិននិងជប៉ុនទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសំខាន់ជាច្រើន

ចិននិងជប៉ុនទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសំខាន់ជាច្រើន - ảnh 1
ចិននិងជប៉ុនទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសំខាន់ជាច្រើន (Image: VNA)


(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន
 ជួបសន្ទនាជាមួយសមភាគីចិន លោក Li Keqiang នៅខាងក្រៅសន្និសីទកំពូល
ត្រីភាគីកូរ៉េខាងត្បូង-ចិន-ជប៉ុន នៅទីក្រុង Seoul កូរ៉េខាងត្បូង។ ក្នុងជំនួប
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានលើកច្បាស់ថា៖ ប្រទេសទាំងពីរគប្បី
ដោះស្រាយបញ្ហារសើបក្នុងទំនាក់ទំនងនយោបាយទ្វេភាគីដោយឈរលើស្មារតី
 ស្មោះត្រង់ជាមួយប្រវត្តិសាស្ត្រ ព្រមទាំង ធានាបាននូវទំនាក់ទំនងយុទ្ធសាស្ត្រទ្វេ
 ភាគីអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍រួម។ រីឯខ្លួនវិញ នាយក
រដ្ឋមន្ត្រីជប៉ុន​ លោក  Shinzo Abe បានសង្កត់ធ្ងន់ថា៖ បណ្ដាការខំប្រឹង ប្រែង
របស់តូក្យូគឺសំដៅកែលំអរទំនាក់ទំនងជាមួយប៉េកាំង។ ថ្នាក់ដឹកនាំជប៉ុន
បានអះអាងនូវការប្តេជ្ញាចិត្តក្នុងគោលការណ៍កសាងទំនាក់ទំនងយុទ្ធសាស្ត្រ
ដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នាជាមួយចិន។ ភាគីទាំងពីរបាន
ឯកភាពចាប់ផ្តើមការចរចារទាក់ទិនដល់សកម្មភាពធ្វើអាជីវកម្មឧស្ម័នដុតនៅ
សមុទ្រ Hoa Tung ព្រមទាំង សហការយ៉ាងសកម្មជាមួយគ្នាដើម្បីអនុវត្តយន្ត
ការទាក់ទងរវាងកងទ័ពនៃប្រទេសទាំងពីរសំដៅជៀសវាងការប៉ះទង្គិចនៅ
សមុទ្រ Hoa Tung ។ ប្រទេសទាំងពីរបានឯកភាពរៀបចំការសន្ទនាសេដ្ឋកិច្ច
ជាន់ខ្ពស់នាឆ្នាំ ២០១៦ បន្ទាប់ពី ៦ ឆ្នាំត្រូវបានផ្អាក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ