ចិននិងជប៉ុនមានគោលបំណង់ចង់ចាប់ផ្ដើមដំណាក់កាលសហប្រតិបត្តិការថ្មី

(VOVWORLD) - នាថ្ងៃទី២៦ ខែតុលា ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញទទួលជួប នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ដែលកំពុងទៅបំពេញទស្សនកិច្ចជាផ្លូវ ការនៅចិន។

នៅក្នុងជំនួបនេះ លោក Xi Jinping បានអះអាងថា អាស្រ័យដោយមានការ ខិតខំប្រឹងប្រែងនៃភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងជប៉ុនកំពុងស្ដារប្រក្រតី ភាពឡើងវិញ ហើយមានឱកាសអភិវឌ្ឍន៍យ៉ាងសកម្មថែមទៀត។ ភាគីទាំងពីរ គប្បីប្រដេញតាមគោលមាគ៌ាសន្តិភាពមិត្តភាពយ៉ាងខ្ជាប់ខ្ជួន ក៏ដូចជាជំរុញកិច្ច សហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នាផងដែរ។ ថ្នាក់ដឹកនាំចិនរូបនេះក៏ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញខ្លាំងនូវការផ្លាស់ប្ដូរយុទ្ធសាស្ត្រ មានការយោគយល់យ៉ាងរឹងមាំអំពីការអភិវឌ្ឍនិងគោលជំហរយុទ្ធសាស្ត្ររបស់គ្នា អនុវត្តន៍ការយល់ដឹងរួមដោយ “ជាដៃគូយុទ្ធសាស្ត្រ មិនគំរាមកំហែងគ្នា” និង បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។

        ចំណែកឯនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសម្ដែងនូវគោល បំណងចង់ឲ្យភាគីទាំងពីរចាប់ផ្ដើមដំណាក់កាលសហប្រតិបតិ្តការថ្មី។ ប្រទេស ទាំងពីរគប្បីជំរុញទំនាក់ទំនងទ្វេភាគីដោយឈរលើកិច្ចសហប្រតិបតិ្តការដើម្បី ផលប្រយោជន៍ដូចគ្នា មិនគំរាមកំហែងគ្នា សំដៅរួមចំណែកចំពោះសន្តិភាព ស្ថិរ ភាពនៅក្នុងតំបន់និងលើពិភពលោក ក៏ដូចជាការពារសេរីភាពពាណិជ្ជកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ