ចិននិងតៃវ៉ាន់ឯកភាពបង្កើតការិយាល័យតំណាង

ចិននិងតៃវ៉ាន់ឯកភាពបង្កើតការិយាល័យតំណាង - ảnh 1
ចិននិងតៃវ៉ាន់ឯកភាពបង្កើតការិយាល័យតំណាង


(VOVworld)-ប្រធានរដ្ឋចិនលោក Xi Jinping និងប្រមុខរដ្ឋអំណាចតំបន់ ដែនដី
តៃវ៉ាន់(ចិន) លោក Ma Ying-jeou នាថ្ងៃទី៧វិច្ឆិកាបានមានជំនួបសន្ទនាជាប្រវត្តិ
សាស្ត្រនៅសណ្ឋាគា Shangri-La នៅប្រទេសសឹង្ហបុរី។ នេះជាជំនួប លើកដំបូង
រវាងថ្នាក់ដឹកនាំនៃភាគីទាំងពីរតាំងពីឆ្នាំ១៩៤៩មក។បញ្ហាសន្តិ ភាពនិងកិច្ច
សហប្រតិបត្តិការរវាងចិននិងតៃវ៉ាន់ជាខ្លឹមសាសំខាន់ក្នុងជំនួប នេះ។ ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋចិន បានអះអាងថា គ្មានអនុភាពណា មួយអាចបំបែក
ដៃសមុទ្រតៃវ៉ាន់ទាំងពីរនេះបានឡើយ ព្រមទាំងអំពាវនាវ ឲ្យភាគីទាំងពីរត្រូវ
កំណត់ទិសដៅសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងរវាងភាគី ទាំងពី។ រីឯខ្លួនវិញ លោក
Ma Ying-jeou បានអំពាវនាវភាគីទាំងពីរ បង្កើត ខ្សែ Hotline រវាងការិយាល័យទទួល
បន្ទុកបញ្ហាតៃវ៉ាន់ចំណុះ ក្រុមប្រឹក្សាជាតិ ចិនជាមួួភាគីតៃវ៉ាន់។ បន្ទាប់ពីជំនួប
ភាគីទាំងពីរបានបើកសន្និសីទកាសែត។ ចំពោះបញ្ហា ដែលចិននិងតៃវ៉ាន់បង្កើត
ការិយាល័យតំណាងនៃភាគីនីមួយៗ លោក Xi Jinping បានឲ្យដឹងថា ភាគីតាំងពីរ
ត្រូវជម្រុញដំណើការនេះយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ